លាគ្មានថ្ងៃជួបទាំងម្តាយនិងកូននៅក្នុងផ្ទៃ សូមទៅអោយបានសុខណាប្អូន
មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតដែលស្រ្តីម្នាក់ រួមនិងកូននៅក្នុងផ្ទៃបានទទួលមរណភាពនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយសារតែជំងឺកូវី.ដ ១៩។ ដំណឹងនេះធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំង។
ក្នុងនោះដែរ បេីយោងតាមការបង្ហោះពីមិត្តភ័ក្ដិ ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Srey Tin បានឱ្យដឹងថា៖«សូមចូលរួមរំលែកទុកក្រុមគ្រួសារឯងផង បើមានជាតិក្រោយពិតសូមឲ្យឯងអាយុវែងកុំឲ្យអាយុខ្លីដូចជាតិនេះទៀត សូមឲ្យវិញ្ញាណក្ខន្ធឯងព្រមទាំងកូនបានទៅដល់សុគតិភពកុំឲ្យអភ័ព្វដូចជាតិនេះទៀត R.I.P កូវី.ដសាហាវណាស់ ស្លា ប់ ទាំងម្ដាយទាំងកូនក្នុងពោះ»។
ប្រភពពីសាច់ថ្លៃដែលមានគណនីហ្វេសប៊ុកឈ្មោះ Bong Heng បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«លាគ្មានថ្ងៃជួបទាំងកូននៅក្នុងផ្ទៃ ប្អូនថ្លៃ សូម្បីតែមុខក៏មិនបានជួបជាលើកចុងក្រោយ សូមទៅអោយបានសុខណាអូន បើជាតិក្រោយមានមែនមកធ្វើប្អូនថ្លៃបងម្តងទៀតណាបងសែនសោកស្តាយណាស់»។