ឯកឧត្ដម ដួង តារា បានធ្វើឱ្យលោកយាយម្នាក់មានការរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែក បន្ទាប់ពីធ្វើរឿងមួយនេះ
នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្ដម ដួង តារា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យលោកយាយម្នាក់ដែលគាត់ជាអ្នកធាក់កង់លក់នំកង និងនំក្រូចមានការរំជួលចិត្តជាខ្លាំងរហូតដល់ស្រក់ទឹកភ្នែក បន្ទាប់ពីឯកឧត្តមបានជួយទិញនំរបស់លោកយាយទាំងអស់ ព្រមទាំងបានជូនជាថវិកាមួយចំនួនជូនដល់លោកយាយថែមទៀតផង។
ក្នុងនោះដែរ ឯកឧត្ដម ដួង តារា ក៏បានមានជាប្រសាសន៍លេីកឡេីងលេីទំព័រហ្វេសប៊ុក ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖«ព្រឹកនេះពេលចេញពីញាំអាហារពេលព្រឹកនៅហាងជុំមិត្តផ្លូវជាតិលេខ៣ ខ្ញុំមានភ័ព្វសំណាងបានជួបលោកយាយអាយុ៧០ឆ្នាំម្នាក់ដែលធាក់កង់លក់នំកង នំក្រូចអស់រយះពេលជាង៤០ឆ្នាំមកហេីយ។
អ្វីដែលបណ្តាលអោយលោកយាយយំ ព្រោះខ្ញុំបានទិញនំទាំងអស់តម្លៃ $100 និងថែមជូន $100 ទៀតសម្រាប់ព្យាបាលជំងឺ។ លោកយាយអភ័ព្វមិនដែលគិតថាមានថ្ងៃនេះទេក្នុងជីវិត….យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង»។
សូមទស្សនាវីដេអូខាងក្រោម