មេបញ្ជាការអា វុ ធ ហត្ថក្រុងក្រចេះ ត្រូវបានសមត្ថកិច្ចចា ប់ វា យ ខ្នោះ ក្រោយពីបានប្រើអំពើ ហិ ង្សា លើក្មេងស្រី2នាក់
មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងអាវុធហត្ថតាមចា ប់ វា យ ខ្នោះ ក្រោយបុគ្គលរូបនេះ បានប្រើ ហិ ង្សា និងទា រុ ណ កម្ម យ៉ាង ធ្ងន់ ធ្ងរទៅលើក្មេងស្រីទាំង២នាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ នេះបេីយោងតាមការចេញផ្សាយពីអង្គភាពសារព័ត៌មាន Fresh News នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះ។
អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើបអង្កេតបឋម តាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរស័ក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃា ត់ ខ្លួននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ដោយមូលហេតុបុគ្គលនេះបានប្រព្រឹត្ត អំ ពើ ហិង្សា ទៅលើក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើសផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា សម្រាប់អាវុធហត្ថមានទិសស្លោកជាត្រីវិស័យ បង្ហាញផ្លូវសម្រាប់របៀបធ្វើការរួមមាន៖ ទី១៖ ចំពោះប្រទេសជាតិត្រូវតែការពារ ទី២៖ ចំពោះប្រជាត្រូវតែបម្រើ ទី៣៖ ចំពោះច្បាប់ត្រូវតែគោរ ទី៤៖ ចំពោះបទល្មើសត្រូវតែបង្រ្កាប។ ជាមួយគ្នានោះដែរ ក្រោមការគ្រប់គ្រងដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់។
ប្រភពដដែលខាងលេីបានបញ្ជាក់ថា ករណីវា យ ធ្វើបា ប និងទា រុណ កម្មលើក្មេងស្រីទាំង២នាក់នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។ ក្មេងស្រី រង គ្រោះទាំង២នាក់មានឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ ដូចគ្នា។ ក្មេងស្រី រង គ្រោះទាំង២នាក់ខាងលើនេះ ត្រូវជាបងប្អូនជីដូនមួយរស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងបានមកស៊ីស្មួលបម្រើនៅផ្ទះមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ក្នុងមួយខែថ្លៃឈ្នួល១០០ដុល្លារ។
ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News ក្មេងស្រី រង គ្រោះ បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះថា ពួកគេទាំង២នាក់ បានធ្វើឲ្យកូនឆ្កែងា ប់។ ក្រោយពីសត្វឆ្កែនោះងា ប់ លោក ហ៊ុយ បានវា យ ធ្វើបា ប ដោយ បោ ច សក់ និងយកជើងម៉ាពណ៌ក្រហម វា យ ក្បាលចំនួន ២ជើងម៉ា ហើយកូនចៅលោក ហ៊ុយ បានវា យ មកលើនាងចំនួន ០៣ កំ ភ្លៀង។ ចំណែកម្ដាយក្មេងស្រី រង គ្រោះ បានបញ្ជាក់ថា កូនស្រីរបស់គាត់បានប្រាប់គាត់ថា គេ ទះ កំ ភ្លៀងកូនរបស់គាត់ និងយកជើង ម៉ា វា យ ក្បាល ថែមទាំងឱ្យស៊ីអាចម៍ឆ្កែ និងឱ្យដេកអោបផ្នូខ្មោចឆ្កែចំនួន ១យប់ទៀត។ ម្ដាយ ជន រង គ្រោះ បានបញ្ជាក់បន្ថែមថា លោក ហ៊ុយ ចង់ធ្វើការសម្របសម្រួលជាមួយគាត់ តែគាត់មិនព្រមនោះឡើយ ពោលទុកឲ្យច្បាប់ដោះស្រាយចុះ៕
សូមទស្សនាវីដេអូខាងក្រោម