ម៉េចបងទៅចោលកូនតូចបងចឹង ចាំមើលគ្នាធំឡើងសួររកម៉ាក់ទៅណា ឆ្លេីយប្រាប់គ្នាថាម៉េច
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់ស្រ្តីម្នាក់ដែលបានទទួលមរណភាពនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីធ្លាក់ខ្លួនឈឺបណ្តាលមកពីសរសៃខ្ចី ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Eii Por ត្រូវជាប្អូនស្រីបានសរសេររៀបរាប់ឲ្យដឹងថា៖«លឿនពេកហើយបង ម៉េចបងទៅចោលកូនតូចបងចឹង ចាំមើលគ្នាធំឡើងសួររកម៉ាក់ទៅណា បងធ្វើបាបកូនបងណាស់ គ្នាលែងមានម៉ាក់ហៅដូចគេត្រូវកំព្រាម្តាយតាំងនៅតូច សូមបងទៅឲ្យបានសុខកើតជាតិណាៗសូមឲ្យបងអាយុវែងជាងនេះណាបង»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។