នារីម្នាក់ទេីប ស ម្រា ល កូនបានប៉ុន្មានថ្ងៃក៏លាចាកលោក ម្តាយក្មេកបានត្រឹមរៀបរាប់ទាំងទឹកភ្នែក សោកស្ដាយបាត់ បង់កូនប្រសារដ៏ល្អបែបនេះ
កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ ស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ចុងភៅ ពេញចិត្ត បានបង្ហាញពីក្តីសោកស្ដាយ និងឈឺចាប់ជាខ្លាំង ដែលកូនប្រសារស្រីជាទីស្រឡាញ់របស់ខ្លួនបានទទួលមរណភាពដោយសារតែ ជំ ងឺ កូវី.ដ ១៩ បន្ទាប់ពីសម្រាលកូនបានប៉ុន្មានថ្ងៃ។ ខាងក្រោមនេះគឺជាសំណេរទាំងស្រុងរបស់ស្រ្តីជាម្តាយ ដោយមានខ្លឹមសាររៀបរាប់ដូចតទៅ៖
«កូនស្រីមាសម្ដាយ សូមកូនទៅឲ្យបានស្ងប់សុខ ម៉ាក់នឹងធ្វើបុណ្យ ឧ.ទ្ទិ ស កុសលដល់កូនទៅចាប់ជាតិជាថ្មី សូមឲ្យកូនមានអាយុវែង កូនអើយកុំបារម្ភពីកូនៗទាំងពីរម៉ាក់សន្យានឹងមើលថែគេ ផ្ដល់ភាពកក់ក្ដៅដល់ចៅ ចៅៗជាបេះដូង ជាកែវភ្នែករបស់ម៉ាក់»។ ប្រភពរូបនេះបានបន្តទៀតថា៖«ទឹកភ្នែកខ្ញុំមិនហូរនៅពេលគេងលក់តែប៉ុណ្ណោះ ភ្ញាក់ឡើងពេលណានឹកកូនណាស់ កូនទៅបាត់ហើយ ទៅចោលម៉ាក់ ចោលកូន ចោលប្ដី ដែលពួកយើងស្រលាញ់កូនខ្លាំងណាស់ លីនអើយ ពេលកូនទៅបាត់ក្នុងខ្លួនម៉ាក់ដូចជាបាត់បង់អ្វីគ្រប់យ៉ាងអស់ហើយ ម៉ាក់តែងតែសង្ឃឹមថាម៉ាក់ជាមនុស្សមានសំណាងណាស់ ដែលបានកូនប្រសារដ៍ល្អដូចជារូបកូន ម៉ាកតែងសង្ឃឹថាម៉ាក់នឹងមានសំណាងណាស់ ទេវតាលោកអើយហេតុអីយកកូនខ្ញុំទៅលឿនយ៉ាងនេះ ម៉ាកបានព្យាយាមអស់ពីសមត្ថភាពហើយនៅតែមិនអាចជួយកូនបាន ម៉ាក់មិនចង់យំទេ
តែទឹកភ្នែកវាចេះតែហូរមក ស្រមៃឃើញតែកម្មភាពកូននៅនៅនឹងមុខ កូនស្រីសំឡាញ់ចិត្តម្ដាយ ស្ដាយអើយសែនស្ដាយរូបកាយកូន និងអំពើល្អរបស់កូន កូនជាមនុស្សស្រីដែលម្ដាយក្មេក ស្វាមីគ្រប់គ្នាប្រាថ្នាចង់បាន កូនស្អាត កូនឆ្លាត កូនចេះតស៊ូ អត់ធ្មត់ មានទឹកចិត្តល្អ មានទឹកចិត្តចែករំលែក កូនពូកែចាត់ចែងការងារក្នុងក្រៅមានចិត្តស្មោះត្រង់ រហ័សរហួន ទៅណាមកណាមានតែមនុស្សស្រលាញ់រាប់អាន ម៉ាក់នឹងធ្វើបុណ្យឧទ្ទិសកុសលអោយកូន សូមអោយកូនអស់កម្មអស់ពៀបានទៅចាប់កំណើតជាថ្មីណាកូន»។