ម្ចាស់បំណុលម្នាក់បានទៅដល់ផ្ទះអ្នកនាង ខ្ញុង ឃេីញទិដ្ឋភាពកំសត់ពេក មិនដាច់ចិត្តទារ ក៏ជួយជាលុយបន្ថែមចំនួន
ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនបានទទួលជ្រាបរួចមកហើយ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើការ Live វីដេអូជាសារធារណៈមុខអ្នកសារព័ត៌មានជាច្រើន បកស្រាយអំពីរឿងរ៉ាវកំពុងផ្ទុះកក្រើកលេីបណ្តាញសង្គម ដែលរូបនាងបានជំពាក់បំណុលគេរហូតដល់ទៅជិត ៦០មុឺនដុល្លារ និងបានចូលខ្លួនមកប្តឹងខ្លួនឯងនៅមុខសាលាដំបូងរាជធានីភ្នំពេញ។
តាមរយៈវីដេអូនេះ អ្នកនាង ខ្ញុង បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពាក់លុយគេច្រេីនបែបនេះ គឺដោយសារតែមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ ចង់បានភាពហ៊ឺហា ចង់បានកិត្តិយស ក៏បានទៅខ្ចីលុយគេជាច្រេីននាក់ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។
យ៉ាងណាវិញ ក្រឡេកមកមេីលពីបុរសម្នាក់នេះវិញ ដែលលោកមានគណនីហ្វេសប៊ុកឈ្មោះ Willy Matin គឺជាម្ចាស់បំណុលដែលអ្នកនាង ខ្ញុង បានជំពាក់ ហេីយអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក៏ដូចជាភ្ញាក់ផ្អើលជាខ្លាំងនោះ បុរសរូបនេះមិនត្រឹមតែមិនទាន់ទាមទារលុយជំពាក់វិញនោះទេ បែរជាជួយលុយដល់តារាកំប្លែងស្រីរូបនេះបន្ថែមទៅវិញ។ បុរសរូបនេះបានរៀបរាប់ឱ្យដឹងថា៖«ខ្ញុំជាម្ជាស់បំណុលមួយរូប តែដល់មកឃើញទិដ្ឋភាពជាក់ស្តែងកំសំត់បែបនេះ ខ្ញុំមិនដាច់ចិត្តបង្ខំទារយកលុយពីគាត់ភ្លាមៗទេ ថែមទាំងក្តុកក្ដួលក្នុងចិត្ត បែរជាអាណិតជួយ ឧបត្ថម្ភបន្ថែម ទឹកប្រាក់300$ ដេីម្បីជួយសំរួលជាដេីមទុនលក់ដូរសំរាប់ទៅថ្ងៃមុខវិញ»។