លឿនពេកហើយបងស្រី ពិតជាស្តាយបងខ្លាំងណាស់ បងជាមនុស្សល្អមិនគួរណាបងទៅលឿនបែបនេះទេ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតស្រ្តីម្នាក់ទាំងវ័យក្មេង ដោយបន្សល់ទុកនូវក្តីសោកសៅជាទីបំផុតដល់សាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ដែលបាត់ បង់ កូនស្រីជាទីស្រឡាញ់ឆាប់រហ័សត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសបុកឈ្មោះ Kaoseng Sreynoun ត្រូវជាមិត្តភ័ក្ដិបានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«លឿនពេកហើយបងស្រី ពិតជាស្តាយបងខ្លាំងណាស់ បងជាមនុស្សល្អមិនគួរណាបងទៅលឿនបែបនេះទេ សូមឲ្យបងទៅឲ្យបានសុខណា កើតជាតិណាៗកុំឲ្យបងជួបរឿងអកុសលដូចជាតិនេះទៀតអី
រយៈពេលស្គាល់គ្នា៤ឆ្នាំនៅសកលវាមិនលឿនដូចពេលនេះទេ ពិបាកទទួលយកណាស់ រីករាយដែលបានស្គាល់បង និងពិតជាសោកស្ដាយណាស់ដែលបងចាកចេញនៅពេលនេះមនុស្សរបស់ខ្ញុំ គ្រប់យ៉ាងសល់ត្រឹមតែការចងចាំ គ្រប់គ្នានឹងចង់ចាំបង មិត្តសកល»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។