សូមចូលរួមរំលែកទុក្ខផង ពលករកូរ៉េម្នាក់ទៀតហេីយ បាន ស្លា. ប់ បាត់ បង់ ជីវិត ដោយសារតែ
មនុស្សម្នាក់ៗគ្មាននរណាចង់ចាកឆ្ងាយពីគ្រួសារខ្លួនឯងនោះទេ តែមកពីជីវភាពក្នុងគ្រួសារមានការខ្វះខាត គ្មានជម្រើស ទើបត្រូវសំរេចចិត្តបែបនេះ ចាកឆ្ងាយពីប្រទេសកំណើតខ្លួន ហើយទៅធ្វើការនៅប្រទេសដទៃដែលខ្លួនមិនស្គាស់សោះ ដើម្បីរកលុយមកផ្គត់ផ្គង់ជីវភាពគ្រួសារ។
យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារលោក ឃួន រតនា ដែលរូបគាត់ជាពលករធ្វើការនៅប្រទេសកូរ៉េ បានទទួលមរណភាពដោយសារតែគាំងបេះដូង ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ បេីតាមការបង្ហោះពីគណនីផេកហ្វេសប៊ុក Meng Costa page បំណងល្អពីខ្ញុំ បានបញ្ជាក់ឲ្យដឹងថា៖«ដំណឹងក្រៀមក្រំ នៅវេលាម៉ោង៤ទាបភ្លឺថ្ងៃនេះ ពលករខ្មែរឈ្មោះ ឃួន រតនា ធ្វេីការនៅតំបន់យ៉ស៊ូ មានអាការ:គាំងបេះដូង បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ហេីយបានបាត់បង់ជិវិតនៅវេលា ម៉ោង៥:៤០នាទី គាត់មានស្រុកកំណេីតខេត្តស្វាយរៀង»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។