ហេតុអ្វីក៏ទៅចោលបងទាំងបែបនេះ បងទទួលយកមិនបានទេ ហេតុអ្វីក៏មិនស្ដាប់បងសោះបែបនេះ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតនារីដ៏ស្រស់ស្អាតម្នាក់ទាំងវ័យក្មេង ដោយបន្សល់ទុកនូវក្តីសោកសៅជាទីបំផុតដល់សាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ដែលបាត់ បង់ កូនស្រីជាទីស្រឡាញ់ឆាប់រហ័សត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសបុកឈ្មោះ Ní Čk ត្រូវជាគូស្នេហ៍បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ហេតុអ្វីក៏ទៅចោលបងទាំងបែបនេះ បងទទួលយកមិនបានទេ ហេតុអ្វីក៏មិនស្ដាប់បងសោះបែបនេះហា៎ សន្យាមួយបងអ្វីខ្លះ? ហេតុអ្វីក៏ដាច់ចិត្តម្លេស ហេតុអ្វីក៏យកមនុស្សដែលខ្ញុំស្រលាញ់ចេញពីខ្ញុំទាំងបែបនេះ ត្រឡប់មកវ៉ៃបងជេបងទៀតមកអូន កុំគេងនៅបែបនេះអី វាអត់សប្បាយលេងទេអូន បងស្រលាញ់អូនណាស់មនុស្សល្អរបស់បងអេឺយ So Rii ត្រឡប់មកវិញមកអូន 27.10.21»។
ប្រភពពីប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Som Dane បានបង្ហោះសារថា៖«R.I.P បងស្រីជាទីស្រលាញរបស់ខ្ញុំ មិចទៅចោលប្អូនបែបនេះ So Rii ងេីបមករកប្អូនវិញមក អ្នកឯងបុកបងខ្ញុំហេីយរត់អ្នកឯងមិនមេីលបងខ្ញុំ បេីគេទៅបុកគ្រួសាររបស់អ្នកតេីអ្នកឯងធ្វេីមិច អ្នកឯងសងបងខ្ញុំវិញមក»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។