ទប់ទឹកភ្នែកមិនជាប់ទេ ក្នុងទិដ្ឋភាពពិធីឈួលភ្លេី.ង បូជា ស.ព លោក Na Khom គឺមានតែកូន២នាក់ប៉ុណ្ណោះ ដែលជូនដំណេីរឪពុកជាលេីកចុងក្រោយ ចំណែកអ្នកឯទៀត បានត្រឹមតែលាពីចម្ងាយ
ទស្សនិកជនដែលនិយមរឿងថៃ ច្បាស់ជាស្គាល់តារាកំប្លែង ភាពយន្ត និងកម្មវិធីទូរទស្សន៍នានា អស់រយៈពេលជិត ៥០ឆ្នាំ មកហេីយ នោះគឺ លោក ណាខុម ឈួនឈឿន ដោយគាត់តែងតែផ្តល់សំណេីចជូនទស្សនិកជនមិនចេះរីងស្ងួត ប៉ុន្ដែកាលពីព្រឹកមិញនេះ វេលាម៉ោង ៧៖៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រូបលោក គឺបានទទួលមរណភាពហេីយ គឺដោយសារតែ ជំ ងឺ កូ.វី.ដ ១៩។
ដោយឡែក នៅថ្ងៃដដែល នាវេលាម៉ោង ៣រសៀល ស.ព របស់លោក ណាខុម ឈួនឈឿន ត្រូវបានក្រុមគ្រូពេទ្យជួយដឹកយកមកតម្កល់ក្នុងវត្ត និងបានរៀបចំលេីកដឹកនៅលេីមេរុ ដេីម្បីរៀបចំបូជា ស.ព តែម្ដង ព្រោះថា ស.ព អ្នកដែលបាន ស្លា.ប់ ដោយសារតែ វី.រុ.ស កូ.វី.ដ ១៩ គឺមិនអាចទុកបានយូរនោះឡេីយ។ ក្នុងពិធីឈួលភ្លេី.ង បូជា ស.ព នេះដែរ គឺមានសមាជិកគ្រួសារលោក ណាខុម តែពីរនាក់ប៉ុណ្ណោះ ដែលនៅរៀបចំ ព្រោះថាបងប្អូនផ្សេងទៀត របស់លោក ណាខុម កំពុងតែជាប់ធ្វេីចត្តាឡីស័ក និងភរិយាកំពុងសម្រាកព្យាបាលជំ ងឺ កូ.វី.ដ ១៩ នៅឯមន្ទីរពេទ្យ។
សូមជម្រាបផងដែរថា លោក Khom Chanunchen បានរកឃេីញឆ្ល ង វី.រុ.ស កូ.វី.ដ ១៩ នៅថ្ងៃទី១២ ខែមេសា ហេីយក៏ចាប់ផ្ដេីមវិវត្តន៍ទៅធ្ងន់ធ្ងរនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រហូតត្រូវបានបញ្ជូនចូលបន្ទប់ស ង្រ្គោះបន្ទាន់ ICU តែម្ដង។ ដំណឹងមរណភាពរបស់គាត់ គឺបានធ្វេីឱ្យក្រុមអ្នកគាំទ្ររបស់លោកយ៉ាងច្រេីន មិនថាក្នុងប្រទេស ឬក្រៅប្រទេស មានការស្លុ.ត ចិត្តជាខ្លាំង ចំពោះការចាកចេញគ្មានថ្ងៃវិលត្រលប់មកវិញនេះ។
សូមទស្សនាវីដេអូខាងក្រោម