ប្រពន្ធធ្វើការនៅម៉ាឡេសុី ប្តីធ្វើការនៅថៃ រៀបការមិនទាន់បានរស់នៅជុំគ្នាផង ក៏ត្រូវបែកគ្នាលែងបានជួបមុខជារៀងរហូត
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារលោក សែត ថាន់ ដែលរូបគាត់ជាពលករធ្វើការនៅប្រទេសថៃ បានទទួលមរណភាពដោយសារតែគាំងបេះដូង ខណៈដែលនារីជាប្រពន្ធធ្វើការនៅប្រទេសម៉ាឡេស៊ី ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Oun Dah Wan Love បានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំក្រៃលែងថា៖
«ថ្ងៃទី២៥ ខែ១០ ឆ្នាំ២០២១ បងលាចាលោកចោលអូនហើយ បងហា៎បងឆាប់ភ្ញាក់ឡើងមិចបានជាប្តីគេងយូរយ៉ាងនេះ ក្រោកមកបងអូនខលទៅបងម៉េចបានជាបងមិននិយាយរកអូន យប់មិញម៉ោង១០យប់បងខលរកអូនបងនិយាយថាអូន បងនឹកអូនខ្លាំងណាស់ប្រពន្ធបង ឆាប់មករកបងមក អូនក៏ថាទ្រាំបន្តិចទៅបងយើងជិតបានជួបគ្នាហើយ តែព្រឹកឡើងហេតុអ្វីបងដេកមិនក្រោក ប្តីសំឡាញ់បងក្រោកឡើងមកនិយាយនឹងអូន ប្តីសំឡាញ់ចិត្ត អូនមិនជឿថាបងទៅចោលអូនទេបងអើយ អូនទទួលយកមិនបានទេបង
យើងរៀបការរួចមិនទាន់បានរស់នៅជុំគ្នាផង ហេតុអ្វីបានជាបងចិត្តដាច់ទៅចោលប្រពន្ធទាំងដែលមិនបាននិយាយពាក្យថាលា ដោយសារតែលុយធ្វើឲ្យយើងធ្វើការឆ្ងាយគ្នាមិនបានរស់នៅជុំគ្នាដូចប្តីប្រពន្ធគេដទៃ ឲ្យអូនសុំទោសផងប្តីសំឡាញ់ចិត្តបងក្រោកមកអូននឹកបងខ្លាំងណាស់បងអើយដល់ពេលមានលុយតែអ្វីៗក៏ហួសពេលបាត់រូបបង តែបែរជាមានតែរូបអូនម្នាក់ឯងបងអើយក្រោកឡើងមកបងកុំទៅចោលអូនអីប្តីសំឡាញ់ចិត្ត ប្តីខ្ញុំគាត់មិនបានឈឺអីទេសុភាពគាត់ល្អធម្មតា តែគាត់ដេ ក ស្លា ប់ យប់មិញ ប្រពន្ធធ្វើការនៅម៉ាឡេសុី ប្តីធ្វើការនៅថៃ បែកគ្នារហូតហើយគ្មានថ្ងៃបានជួបមុខប្តីទៀតទេប្តីសំឡាញ់ចិត្តអូនអើយ»។