ក្រោយអតីតភរិយា មិនព្រមបេីកទ្វាឲ្យលោក ឌួង ឆាយ ចូលជួបកូន លោកជំទាវ ហ៊ុន សុីណាត ក៏បានមានប្រសាសន៍ថា
ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ដែលកាលពីម្សិលមិញនេះ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក ឌួង ឆាយ និងម្តាយ រួមមានអាជ្ញាធរជាច្រើនបានមកដល់មុខផ្ទះអ្នកនាង ដេត ម៉ាលីណា ក្នុងគោលបំណងដេីម្បីជួបមុខកូន ជួបមុខចៅ តែត្រូវបានអតីតភរិយា ក៏ដូចជាអតីតកូនប្រសារមិនបើកទ្វារឲ្យចូលនោះទេ ដោយបានលេីកឡេីងថាមិនមានការផ្តល់ដំណឹងជាមុន។
ទន្ទឹមនឹងរឿងរ៉ាវខាងលេី មហាជនជាច្រើនបានសម្ដែងនូវការមិនពេញចិត្ត ក៏ដូចជាមានមតិរិះគន់ជាច្រើន ចំពោះអ្នកនាង ដេត ម៉ាលីណា ដែលបដិសេធមិនឲ្យឪពុកបានជួបមុខកូន និងយាយបានជួបមុខចៅ។ ជាមួយគ្នានេះ លោកជំទាវ ហ៊ុន សុីណាត ក៏មានជាពាក្យពេចន៍មួយចំនួនលេីកឡេីងផងដែរ ដែលមានខ្លឹមសារថា៖
«ជាអតីតកូនប្រសារ ក្មួយអេីយក្មួយបើកចិត្តអោយទូលាយខ្លះផងទៅ ច្បាប់បានចេញឲ្យលោកយាយនិងលោកប៉ារបស់ក្មេងៗបានជួបគាត់មានការនឹករលឹកចៅៗផងទៅ ហេីយការរៀនសូត្រក៏លោកជំទាវមិនរំខាដល់ការរៀនសូត្រចៅរបស់គាត់ដែរ»។
សូមទស្សនាវីដេអូខាងក្រោម