អ្នកនាង ដេត ម៉ាលីណា ចេញមុខបកស្រាយមូលហេតុមិនបេីកទ្វារឲ្យលោក ឌួង ឆាយ ជួបកូន
ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ដែលកាលពីម្សិលមិញនេះ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក ឌួង ឆាយ និងម្តាយ រួមមានអាជ្ញាធរជាច្រើនបានមកដល់មុខផ្ទះអ្នកនាង ដេត ម៉ាលីណា ក្នុងគោលបំណងដេីម្បីជួបមុខកូន ជួបមុខចៅ តែត្រូវបានអតីតភរិយា ក៏ដូចជាអតីតកូនប្រសារមិនបើកទ្វារឲ្យចូលនោះទេ ដោយបានលេីកឡេីងថាមិនមានការផ្តល់ដំណឹងជាមុន។
ជុំវិញរឿងរ៉ាវខាងលើ នាយប់ថ្ងៃដដែលនេះ អ្នកនាង ដេត ម៉ាលីណា ក៏បានចេញមុខធ្វើការបកស្រាយ និងបានសរសេររៀបរាប់បញ្ជាក់ឲ្យដឹងថា៖«សួស្តីបងប្អូនពូមីងថ្ងៃនេះ ខ្ញុំនិងបកស្រាយមូលហេតុដែលខ្ញុំមិនអាចអោយគាត់ជួបកូនបាន នៅម៉ោង9:00យប់នេះហេីយបងបងស្រីៗដែលជួបវិបត្តិក្រោយលែងលះដូចជាខ្ញុំសុំខមិនលេីកទឹកចិត្តខ្ញុំម្នាក់មួយផង ដេីម្បីអោយខ្ញុំនៅតែបន្តជំហរដ៏រឹងមាំដេីម្បីចិញ្ចឹមកូនបន្តទៀត ព្រោះគេមិនព្រមឈប់តាមចងកម្មចងពារខ្ញុំទេ តាំងពីដេីមឡេីយតុលាការបានកាត់ក្តីអោយចែកគ្នាមេីលថែទាំជួបកូនបាន ហេីយពួកយេីងក៏បានយល់ស្របទាំងអស់គ្នានិងគោរពតាមគោលការណ៍ប៉ុន្តែថ្ងៃមួយដោយម៉ាក់ប៉ាខ្ញុំបានជូនចៅទៅជួបឪពុកគេដូចរាល់ដង ប៉ុន្តែដោយសារភាគីខាងអតីតស្វាមីខ្ញុំបានព្យាយាមយកកូនទៅ និងមិនព្រមយកកូនមកតាមកាលកំណត់ហេីយថែមទាំងបង្ខំអោយខ្ញុំទៅប្តឹ.ង ដល់ណាប្តឹ.ង ទៅ
ហេីយខ្ញុំបានដាក់ពាក្យបណ្ដឹងគាត់ក៏បានយកកូនមកអោយវិញ បន្ទាប់ពីរឿងហ្នឹងហេីយទេីបខ្ញុំបានបឈ្ឈប់ការជួបកូនបណ្តោះអាសន្នដេីម្បីធ្វេីការតាមផ្លូវច្បាប់ម្តងទៀត ព្រោះខ្លាចគាត់មិនគោរពច្បាប់ដូចកាលពីមុនទៀត ហេីយបន្ទាប់មកទៀតការជួបកូនលេីកក្រោយលេីកក្រោយគឺនាងខ្ញុំជាអ្នកយកកូនទៅជួបគាត់ដោយផ្ទាល់ ព្រោះខ្ញុំខ្លាចគាត់យកកូនទៅមិនអោយមកវិញដូចកាលមុនទៀត ប៉ុន្តែរាល់ពេលដែលជួបគាត់មិនព្រមចំណាយពេលជាមួយកូនទេ បែរជាព្យាយាមមកនិយាយជាមួយខ្ញុំ និងតែងតែឡេីងសរសៃកនិងបង្កេីតជំលោះជាមួយខ្ញុំជាច្រេីនដង ហេីយនៅលេីកចុងក្រោយដែលខ្ញុំបានយកកូនទៅជួបគាត់ទៀតគឺគាត់ប្រ តា យ ប្រ តប ជាមួយខ្ញុំដែលធ្វេីអោយខ្ញុំទទួលភាពភ័.យ ខ្លាចត្រលប់មកវិញ ដូច្នេះហេីយមូលហេតុដែលខ្ញុំត្រូវផ្អាកមិនអោយគាត់ជួបកូនបានព្រោះវាអាចបង្កអោយកូននាងខ្ញុំមានភាពភិត ភ័.យ ម្តងហេីយម្តងទៀត ព្រោះនាងខ្ញុំមានការរស់នៅភ័.យ ខ្លាចនិងត.ក់ ស្លុ.ត ខ្លាំងណាស់ ជាពិសេសកូននាងខ្ញុំអាចនិងមានបញ្ហាសតិអារម្មណ៍ដោយសារតែទង្វេីអាក្រក់ស្រែក គំ រា. ម និង ហឹ. ង្សា ដ៏ សា. ហា.វ របស់ឪពុកបែបនេះដដែលៗកេីតមកលេីនាងខ្ញុំនិងកូនម្តងហេីយម្តងទៀត»។
សូមទស្សនាវីដេអូខាងក្រោម