ជីវិតអីក៏ផុយស្រួយយ៉ាងនេះ នាងស្រស់ស្អាតណាស់ មិនគួរណាទទួលមរណភាពទាំងវ័យក្មេងបែបនេះ
ជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សរាល់គ្នា ដែលត្រឹមពេលមួយពព្រិចភ្នែកត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់។ យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារប្អូនស្រីដ៏ស្រស់ស្អាតម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ New Mey ដែលបានទទួលមរណភាពនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះ ដោយសារតែគាំ ង បេះដូង ដំណឹងនេះធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Narun Mean បានរៀបរាប់ទាំងក្តីអាឡោះអាល័យថា៖ «នឹក អានិតណាស់ សល់តែរូបចាស់ៗ នឹកពេលវេលាចាស់ៗ Mey អើយ មិនគួរណាអូន អា យុ ខ្លី ចឹងសោះ បងអាណិតអូនណាស់ អូនហត់នឿយពេកហើយ អូនសំរាកចុះ សូមឲ្យវិញ្ញាណក្ខន្ធអូនបានទៅដល់ទីស្ងប់សុខ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។