ទេីបអាយុ ១២ឆ្នាំសោះ ក្មេងប្រុសម្នាក់ក៏បានលាចាកលោក ម្តាយបានត្រឹមសម្រក់ទឹកភ្នែកជូនដំណើរកូន
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតក្មេងប្រុសម្នាក់ដែលទេីបតែមានអាយុ ១២ឆ្នាំ បន្សល់ទុកនូវក្តីសោកសៅដល់ក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ដែលបាត់ បង់ កូនប្រុសជាទីស្រឡាញ់ឆាប់រហ័សត្រឹមមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ នាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ បេីយោងតាមរយៈការបង្ហោះពីម្តាយជន រង គ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Meas Sopeakdey បានមានការរៀបរាប់ឲ្យដឹងថា៖«កូនប្រុសរបស់ខ្ញុំ(មាស សាលី 2009-2021) បានទទួលមរណភាព នៅវេលាម៉ោង3:00រសៀល ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ នេះ
ដោយជួបនូវ ឧ ប ទ្ទវ ហេតុគ្រោះ ថ្នាក់ ចរាចរណ៍ នៅផ្លូវជាតិលេខ6A ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ បច្ចុប្បន្ន ស ព ត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី សាសនា នៅគេហដ្ឋាន ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សូមឱ្យដួងវិញ្ញាណក្ខន្ធកូនបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លៀតឡើយ»។