ថៅកែហាងពេជ្រម្នាក់ បានធ្វើឲ្យលោក អុឹម ជីវ៉ា រំភើបដល់ស្រក់ទឹកភ្នែក បន្ទាប់ពីបានធ្វើរឿងមួយនេះ
នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ លោក អុឹម ជីវ៉ា បានសម្តែងនូវក្តីរំភើបរីករាយជាខ្លាំង បន្ទាប់ពីទទួលបានកាដូចិញ្ជៀនពេជ្រមួយវង់ពីថៅកែហាងពេជ្រមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ក្នុងនោះដែរ លោក អុឹម ជីវ៉ា ក៏មានជាពាក្យពេចន៍ថ្លែងអំណរគុណ ក៏ដូចជាការលេីកឡេីងផងដែរ ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖
«រំភើបណាស់បងប្អូនអើយ ស្រក់ទឹកភ្នែកហើយខ្ញុំ មិននឹកស្មានថាថ្ងៃនេះខ្ញុំបាទបានទទួលកាដូចិញ្ចៀនពេជ្រ ១វង់ តម្លៃ 7746.23 $ (ប្រាំពីពាន់ប្រាំពីររយសែសិបប្រាំមួយចុចម្ភៃបីដុលារ) ដែលជាការផ្តល់កាដូចិញ្ចៀនពេជ្រពីបងប្រុស ចិន សំណាង អគ្គនាយកក្រុមហ៊ុនហាង CSNJ និងជាម្ចាស់ហាង ពេជ្រ CSNJ មកអោយខ្ញុំបាទ អុឹម ជីវ៉ា។ ខ្ញុំមិននឹកស្មានថា ខ្លួនឯងមានសំណាងបែបនេះទេ គាត់ថាហៅមកនិយាយការងារមានអីមកដល់ គាត់បើកទូដែកអោយចិញ្ចៀនពេជ្រមួយវង់ ដោយគាត់បាននិយាយថា នេះជាការលើកទឹកចិត្តដល់ប្អូនអុឹម ជីវ៉ា ដែលបានសាងអំពើល្អកន្លងមក នេះជាកាដូចិញ្ចៀនពេជ្រពិតៗ ! ខ្ញុំស្មានថាខ្លួនឯងយល់សប្តិតើ តែនេះទទួលបានកាដូចិញ្ចៀនពេជ្រមែនទែន ! អំពើល្អពិតជាមិនសាបសូន្យមែន។
សូមគោរពជូនពរបងប្រុស ចិន សំណាង អគ្គនាយកក្រុមហ៊ុនហាង CSNJ និងជាម្ចាស់ហាង ពេជ្រ CSNJ ដែលបានផ្តល់ កាដូ ចិញ្ចៀនពេជ្រ ១វង់ តម្លៃ 7746.23 $ ( ប្រាំពីពាន់ប្រាំពីររយសែសិបប្រាំមួយចុចម្ភៃបីដុលារ ) ដល់ខ្ញុំបាទ អុឹម ជីវ៉ា សូមគោរពជូនពរបងមានសុខភាពល្អ ជោគជ័យ សំរេចគ្រប់ភាកិច្ចការងារ ។ បេីបងប្អូនចង់បានពេជ្រ កុំភ្លេចហាងពេជ្រ CSNJ នាំចូលពេជ្រមកពីប្រទេស អុីស្រ្តាអែល ប៉េសិក និង ទីក្រុងហុងកុង ! ហាងពេជ្រ CSNJ មានកម្មវិធីពិសេស សំរាប់អតិថិជនចង់កម្ម៉ង់ពេជ្រ ស្វារ៉េ ខ្សែករ ចិញ្ចៀន ខ្សែដៃ គ្រប់ម៉ូត និងមានកាបញ្ចុះតម្លៃពិសេសថែមទៀតផង ហាងពេជ្រ CSNJ មានអាស័យដ្ឋាន ផ្ទះលេខ 39B ផ្លូវ 39C សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាប់សាលាអន្តរជាតិ ISPP ទំនាក់ 093 58 4444 , 087 288 872»។
សូមទស្សនាវីដេអូខាងក្រោម