សម្ពាយនេះធ្ងន់ណាស់បង បេីមិនអាណិតអូន គួរអាណិតកូននៅតូចណាស់ អូនបំពេញភារកិច្ចជាភរិយានេះចុងក្រោយសំរាប់បង
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះដំណឹងមរណភាពលោក ធា ពីយ៉ាក់ ដែលបានទទួលអនិច្ចកម្មនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៣អធ្រាត្រ ក្នុងជន្មាយុ ២៨ឆ្នាំ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Je Aum ត្រូវជាប្រពន្ធ បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«សម្ពា យ នេះធ្ងន់ណាស់បង បេីមិនអាណិតអូន គួរអាណិតកូននៅតូចណាស់ អូនបំពេញភារកិច្ចជាភរិយានេះចុងក្រោយសំរាប់បង កាព្វកិច្ចដែលបងបន្សល់អោយអូនធ្ងន់ណាស់ តែអូនសន្យានឹងធ្វេីអោយបានល្អបំផុត អូននឹងការពារថែរក្សា អ្វីដែលបងបន្សល់អោយ ថែកូនយេីងទាំង2អោយល្អបំផុត។
1ខែដែលបងសន្ល ប់ អូនព្យាយាមហេីយ តែនិស្ស័យយេីងមានត្រឹមតែប៉ុណ្ណឹង 10ឆ្នាំ មានប៉ុន្មានដងទៀតសំរាប់អូន
បងហត់ហេីយបងគេងទៅ អូននឹងធ្វេីជាម្តាយផង ឪពុកផង ហេីយក៏នៅតែជាកូនប្រសារម៉ាក់ប៉ាបង បងថ្លៃ របស់ប្អូនៗ បង អោយល្អបំផុត អូនរឹងមាំដល់ថ្នាក់នេះ គឺបងអ្នកបង្រៀន អូនទាំងអស់ ទៅអោយបានសុខណា ប្តីសម្លាញ់»។
ប្រភពពីគណនីហ្វេសបុកឈ្មោះ Chandalenda Yean បានរៀបរាប់ថា៖«ឃើញហើយទឹកភ្នែក ជីវិតរបស់មនុស្សម្នាក់ៗមេីលមិនឃើញទេ គ្មាននរណាម្នាក់ចង់បាត់បង់មនុស្សជាទីស្រលាញ់នោះទេ ត្រូវចេះថែរក្សាមនុស្សល្អ ៗ នឹងពេលវេលាល្អ ៗ ជាមួយគ្នាឲ្យបានច្រើន គាត់ទៅបានសុខហើយ រឹងមាំណា ម៉ាក់ ៗ Je Aum»។ ប្រភពដដែលរូបនេះក៏បានបញ្ជាក់ឲ្យដឹងថា បុរសខាងលេីបានទទួលមរណភាពដោយសារតែជំងឺគាំងបេះដូង។