ក្តៅៗ អ្នកនាង ខ្ញុង ប្រកាសធ្វើរឿង៤ចំនុច គឺបា ញ់ លុយអោយសប្បុរសជនវិញ និងលក់ឡាន លក់ផ្ទះ រីឯមួយចំនុចទៀតគឺ
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើការ Live វីដេអូជាសារធារណៈមុខអ្នកសារព័ត៌មានជាច្រើន បកស្រាយអំពីរឿងរ៉ាវកំពុងផ្ទុះកក្រើកលេីបណ្តាញសង្គម ដែលរូបនាងបានជំពាក់បំណុលគេរហូតដល់ទៅជិត ៦០មុឺនដុល្លារ និងបានចូលខ្លួនមកប្តឹងខ្លួនឯងនៅមុខសាលាដំបូងរាជធានីភ្នំពេញ។
តាមរយៈវីដេអូនេះ អ្នកនាង ខ្ញុង បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពាក់លុយគេច្រេីនបែបនេះ គឺដោយសារតែមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ ចង់បានភាពហ៊ឺហា ចង់បានកិត្តិយស ក៏បានទៅខ្ចីលុយគេជាច្រេីននាក់ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។
ទន្ទឹមនឹងនេះ អ្នកនាង ខ្ញុង ក៏បានបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលទទួលបានពីសប្បុរសជនតាមរយៈការបរិច្ចាគតាម ABA ដែលគិតមកដល់ពេលវេលាខាងលើ គឺមានចំនួន 56,542 ដុល្លារ ហើយទឹកប្រាក់នេះដែរ តារាកំប្លែងស្រីរូបនេះក៏បានបរិច្ចាគចំនួន ៥០ភាគរយ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដេីម្បីជាការលុបលាងពាក្យយល់ខុសពីមហាជនដែលថាខ្លួនសម្តែង។
យ៉ាងណាមិញ នៅយប់ថ្ងៃដដែលនេះ ស្រាប់តែអ្នកនាង ខ្ញុង បានធ្វើការបញ្ជាក់សារជាថ្មី ដោយមានខ្លឹមសារទាំងស្រុងថា៖«ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំមានរឿង៤៖ ១.នាងខ្ញុំសូមបា ញ់ លុយដែលបងប្អូនបាញ់ចូលយកឱ្យនាងខ្ញុំ ត្រឡប់ទៅបងប្អូនវិញទាំងអស់ សូមបងប្អូនផ្ញើ វិក្កយបត្រដែលបានបាញ់ឱ្យខ្ញុំចូលក្នុងផេកនេះ ខ្ញុំនឹងមើលចំនួនបញ្ជូនបងប្អូនវិញ។ ២.នាងខ្ញុំសុំពេលពីម្ចាស់ផ្ទះក្នុងការពន្យារការបង់រំលោះប្រចាំខែមួយរយៈសិន ឬបើបងប្អូនណាចង់ទិញនាងខ្ញុំនិងលក់ផ្ទះដែលបានបង់រំលស់មួយរយៈកន្លងមកនេះ។ ៣.នាងខ្ញុំសូមប្រកាសលក់ឡានរបស់ប្ដី ដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ។ ៤.ខ្ញុំសូមអង្វរម្ចាស់បំណុលទាំងអស់ទុកពេលឲ្យនាងខ្ញុំរកលុយសងផង ខ្ញុំនឹងប្រឹងរកលុយសងបងប្អូនទាំងអស់គ្នា។ នាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្រឡាញ់អាណិតនឹងយល់អំពីនាងខ្ញុំនិងប្ដី»។