អ្នកនាង ខ្ញុង ទម្លាយចំនួនទឹកប្រាក់ថ្លៃសេវាជួបលោកគ្រូ សៀវ សុផល ដេីម្បីជួបប្រឹក្សារកវិធីដោះស្រាយបំណុល
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើការ Live វីដេអូជាសារធារណៈមុខអ្នកសារព័ត៌មានជាច្រើន បកស្រាយអំពីរឿងរ៉ាវកំពុងផ្ទុះកក្រើកលេីបណ្តាញសង្គម ដែលរូបនាងបានជំពាក់បំណុលគេរហូតដល់ទៅជិត ៦០មុឺនដុល្លារ និងបានចូលខ្លួនមកប្តឹងខ្លួនឯងនៅមុខសាលាដំបូងរាជធានីភ្នំពេញ។
តាមរយៈវីដេអូនេះ អ្នកនាង ខ្ញុង បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពាក់លុយគេច្រេីនបែបនេះ គឺដោយសារតែមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ ចង់បានភាពហ៊ឺហា ចង់បានកិត្តិយស ក៏បានទៅខ្ចីលុយគេជាច្រេីននាក់ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។
បន្ថែមទៀតនោះ អ្នកនាង ខ្ញុង ក៏បានទម្លាយនូវទឹកប្រាក់ថ្លៃសេវាជួបលោកគ្រូ សៀវ សុផល ដេីម្បីជួបប្រឹក្សារកវិធីដោះស្រាយបំណុល គឺមានចំនួន ១ម៉ឺនដុល្លារ ក្រោយមក រូបនាងក៏បានសុំទៅខាងកូនសិស្សលោកគ្រូ សៀវ សុផល ខណៈដែលកំពុងជួបជជែកគ្នា អោយគិតត្រឹម៥០០ដុល្លារ បានហេីយ ព្រោះតែខ្លួនមិនមានលទ្ធភាពនោះទេ ខណៈដែលពេលនេះកំពុងជាប់បំណុលវ័នក។
ភ្លាមៗនោះ កូនសិស្សរបស់លោកគ្រូ សៀវ សុផល ដែលមានឈ្មោះ ហេង ក៏បានចេញទៅនិយាយទូរសព្ទរួចក៏បានយល់ព្រម ដោយបានប្រាប់ទៅកាន់អ្នកនាងខ្ញុងវិញថា លោកគ្រូ សៀវ សុផល ធ្វើដំណើរជិតមកដល់ភ្នំពេញហើយ។ ស្របពេលនោះ អ្នកនាង ខ្ញុង ក៏បានប្រមែប្រមូលលុយក្នុងខ្លួន បូករួមនឹងយកទូរសព្ទប្តីទៅបញ្ចាំទេីបបានលុយគ្រប់យកទៅអោយថ្លៃសេវាជួបលោកគ្រូ សៀវ សុផល។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម