តារាកំប្លែងជេីងចាស់អ្នកនាង គ្រត បានបង្ហោះសារមួឃឃ្លា ថាអោយអ្នកនាង ខ្ញុង ចំៗថា
ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវរបស់អ្នកនាង សុកាន់ដា ហៅ ខ្ញុង ដែលជាតារាកំប្លែងដ៏ល្បីមួយរូបក្នុងក្រុមនាយ ពាក់ មី និងប្រចាំស្ថានីយទូរទស្សន៍ CTN បានជំពាក់បំណុលគេរហូតដល់ទៅជិត ៦០មុឺនដុល្លារ ហេីយនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងស្រីរូបនេះក៏បានចូលខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីប្តឹងខ្លួនឯង និងប្រកាសមុខសារព័ត៌មានជាច្រើនថាខ្លួនបានក្ស័យធនផងដែរ។
ក្នុងនោះដែរ តាមរយៈការ Live នៅមុខអ្នកសារព័ត៌មានជាច្រើន អ្នកនាង ខ្ញុង ក៏បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពាក់លុយគេច្រេីនបែបនេះ គឺដោយសារតែភាពហ៊ឺហា ចង់បានកិត្តិយស និងពង្រីកអាជីវកម្មដោយមិនមានលទ្ធភាព ក៏បានទៅខ្ចីលុយគេ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។
ក្រោយពីមានសប្បុរសជន រួមនិងតារាជាមិត្តរួមអាជីពសិល្បៈយ៉ាងច្រើនលេីសលប់បាននាំគ្នាចូលរួមចំណែកជួយដល់តារាកំប្លែងស្រីរូបនេះរួចមក ស្រាប់តែនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ មានលោកគ្រូបង្រៀនវគ្គជោគជ័យម្នាក់ដែលមានឈ្មោះ សៀវ សុផល បានធ្វើការ Live ជាវីដេអូ ដោយបានអះអាងថាជាអ្នកនៅពីក្រោយរៀបចំផែនការ ក៏ដូចជាយុទ្ធសាស្ត្រដែលអាចដោះស្រាយបំណុលជួយដល់អ្នកនាង ខ្ញុង ត្រឹមរយៈពេលមួយថ្ងៃ។ ទន្ទឹមនឹងនេះ តារាកំប្លែងជេីងចាស់អ្នកនាង គ្រត ក៏បានមានការលើកឡើងបែបនេះថា៖«ខ្ញុំអេីយសិល្បៈជាង ៤០ឆ្នាំហេីយ នៅតែមិនពូកែសំដែងដូចខ្ញុងសោះ ហ៊ឺ!!! ខូចសិល្បៈគេអស់ហេីយអូន»។