ទឹកចិត្តប្រពៃណាស់ លោកជំទាវ ស្រី អូន បរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ នូវទឹកប្រាក់ចំនួន
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ លោកជំទាវ នួន ស៊ុន្ទរី ហៅ ស្រីអូន អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ បានចូលរួមថវិកាចំនួន ២ពាន់ដុល្លារ ដែលក្នុងនោះ ១ពាន់ដុល្លារជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង ១ពាន់ដុល្លារទៀតជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងគោលបំណងជួយដល់កុមារកម្ពុជារាប់លាននាក់។
ដែលនេះបង្ហាញឲ្យឃេីញពីទឹកចិត្តសប្បុរសដ៏ប្រពៃរបស់លោកជំទាវ ស្រីអូន ក្នុងនាមជាកូនខ្មែរមួយរូបដែលតែងតែចូលរួមចំណែកក្នុងកិច្ចការងារជួយដល់សង្គម ក៏ដូចជាជួយដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ពាល់ក្នុងគ្រោះ ធម្មជាតិ និងជួយដល់កុមារកម្ពុជាឲ្យមានភាពរីករាយឡេីងវិញ។
ចំពោះទឹកប្រាក់ ១ដុល្លាររបស់បងប្អូនគឺអាចប្តូរពីទឹកភ្នែកទៅជាស្នាមញញឹមសម្រាប់កុមារកម្ពុជា ដេីម្បីសង្គ្រោះកុមារជាច្រេីនដែលកំពុងត្រូវការជំនួយពីយេីងទាំងអស់គ្នា។ ចំពោះសប្បុរសជនដែលមានបំណងចង់រួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ សូមមេីលតាមមធ្យោបាយបរិច្ចាគដែលមានការណែនាំខាងក្រោមនេះដូចតទៅ។