ទីបំផុត សន្តិសុខឯកជន ដែលបានប្រព្រឹត្តអំពើ ហិ.ង្សា លើអាជីវករលក់បន្លែ ត្រូវបានសមត្ថកិច្ចអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ដោយដើមហេតុដំបូងគឺ
សន្ដិសុខដែលបានប្រេីប្រាស់អំពេីហឹ.ង្សា ទៅលេីអាជីវករជាអ្នកលក់បន្លែចល័ត ស្ថិតនៅក្នុងតំបន់បឹងកក កាលពីថ្មីៗកន្លងទៅនេះ ពេលនេះត្រូវបាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានកោះហៅសន្ដិសុខរូបនោះ ឱ្យចូលខ្លួនមកបំភ្លឺ និងបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តអំពើហិ.ង្សា លើប្រជាពលរដ្ឋបន្តទៀត។
បេីយោងតាមរយៈការបង្ហោះរបស់គេហទំព័រហ្វេសប៊ុកផេក នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានសរសេររៀបរាប់ឱ្យដឹងថា៖”ថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យឃើញលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការផ្សព្វផ្សាយ និងចែករំលែកជាបន្តបន្ទាប់ពាក់ព័ន្ធនឹងសកម្មភាពសន្តិសុខឯកជនម្នាក់បានប្រព្រឹត្ត អំពើ ហិ.ង្សា លើប្រជាពលរដ្ឋជាអាជីវករលក់បន្លែ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានចាត់មន្ត្រីជំនាញ នៃនាយកដ្ឋានធ្វើការស្រាវជ្រាវ ស៊ើបបញ្ជាក់ និងសូមបំភ្លឺជូនដូចខាងក្រោម៖
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី ឈ្មោះ ដូង ពុំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ សន្តិសុខរបស់ក្រុមហ៊ុន PPCC ទីលំនៅបច្ចុប្បន្ន ភូមិទទួលចាន់ ឃុំពពេល ស្រុកពញាក្រែក ខេត្តកំពង់ចាម បានធ្វើសកម្មភាព ហិ.ង្សា ទៅលើប្រជាពលរដ្ឋដែលជាអ្នកលក់បន្លែ នៅចំនុចបរិវេណក្រុមហ៊ុនស្ថិតនៅភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ មន្ត្រីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន សហការជាមួយកម្លាំងស្នងការដ្ឋានលនគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ ដូង ពុំ ភេទប្រុស អាយុ ៣៣ឆ្នាំ ដើម្បីធ្វើការសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច សន្តិសុខឯកជនរូបនេះបានបំភ្លឺថា គឺពិតជាមាន ក រ.ណី ប្រព្រឹត្ត អំពើ ហិ.ង្សា ជាមួយប្រជាពលរដ្ឋជាអ្នកលក់បន្លែចល័តនោះពិតប្រាកដមែន។ សន្តិសុខរូបនេះបានបញ្ជាក់បន្ថែមថា មុនឈានដល់ប្រព្រឹត្តិសកម្មភាព ហិ.ង្សា ខ្លួនបានហាមឃាត់អាជីវករលក់បន្លែចល័ត មិនឲ្យចូលលក់នៅក្នុងបរិវេណ បឹងកក់ ដែលជាតំបន់ហាម ឃា.ត់ និងប៉ះពាល់ដល់បរិវេណឃ្លាំងទំនិញ ដែលខ្លួនកំពុងយាមនោះផង ប៉ុន្តែអាជីវកររូបនោះមិនស្តាប់ នៅតែចចេសបន្តចូលលក់ ទើបឈានដល់ ហិ.ង្សា វា.យ ប្រ.តប់គ្នាតែម្តង ប៉ុន្តែមិនប ង្ក ឱ្យ មាន រ.បួស ស្នាមធ្ងន់ធ្ងរនោះទេ។ បន្ទាប់ពីកើតហេតុរួច អាជីវករលក់បន្លែបានធ្វើដំណើរចាកចេញពីកន្លែងកើតហេតុ ដោយពុំមានការ ប្តឹ.ង ផ្ដល់គ្នាទៅវិញទៅមកនោះឡើយ។ ក្រោយពីការសាកសួររួច មន្ត្រីជំនាញរបស់នាយកដ្ឋាន និងសមត្ថកិច្ចនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តអំពើ ហិ.ង្សា លើប្រជាពលរដ្ឋបន្តទៀត”។