លោក វង្ស ណយ ទោះបីនៅផ្ទះជួលគេក៏ពិតមែន តែក៏បានចូលរួមចំណែកជួយដល់អ្នកនាង ខ្ញុង ផងដែរ នូវថវិកាចំនួន
ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវរបស់អ្នកនាង សុកាន់ដា ហៅ ខ្ញុង ដែលជាតារាកំប្លែងដ៏ល្បីមួយរូបក្នុងក្រុមនាយ ពាក់ មី និងប្រចាំស្ថានីយទូរទស្សន៍ CTN បានជំពាក់បំណុលគេរហូតដល់ទៅជិត ៦០មុឺនដុល្លារ ហេីយនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងស្រីរូបនេះក៏បានចូលខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីប្តឹងខ្លួនឯង និងប្រកាសមុខសារព័ត៌មានជាច្រើនថាខ្លួនបានក្ស័យធនផងដែរ។
ក្នុងនោះដែរ តាមរយៈការ Live នៅមុខអ្នកសារព័ត៌មានជាច្រើន អ្នកនាង ខ្ញុង ក៏បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពាក់លុយគេច្រេីនបែបនេះ គឺដោយសារតែភាពហ៊ឺហា ចង់បានកិត្តិយស និងពង្រីកអាជីវកម្មដោយមិនមានលទ្ធភាព ក៏បានទៅខ្ចីលុយគេ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។
យ៉ាងណាមិញ ដោយមេីលឃេីញពីទុក្ខលំបាក ក៏ដូចជាកោតសរសើរដ៏ភាពក្លាហានក្នុងការប្រឈមមុខពីបញ្ហាដោយមិនគេចវេសនោះ ស្រាប់តែនៅថ្ងៃដដែលនេះ លោក វង្ស ណយ ដែលជាអតីតកីឡាករប្រដាល់ដ៏ល្បីឈ្មោះក៏បានចូលរួមចំណែកជួយដល់អ្នកនាង ខ្ញុង ចំនួន ១ដុល្លារផងដែរ ព្រមទាំងបានសរសេររៀបរាប់ថា៖«នេះជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំ ទោះបីខ្ញុំជួលផ្ទះគេនៅមែន ក៏ខ្ញុំសុំចូលរួមជួយបងស្រី ដែលកំពុងខ្វះខាតតាមសំណើរ តែសូមបងស្រី កុំគិតខ្លីឲ្យសោះ បញ្ហាអីក៏មានដំណោះស្រាយដែរ ពីខ្ញុំបាទ វង្ស ណយ ស៊ូៗបង»។