មិនដែលដឹងសោះ លោកជំទាវ ស្រី អូន ធ្លាប់បានជួយអ្នកនាង ខ្ញុង ចំនួន២ដងរួចមកហើយ ដែលសរុបជាទឹកប្រាក់ដល់ទៅចំនួន
ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវរបស់អ្នកនាង សុកាន់ដា ហៅ ខ្ញុង ដែលជាតារាកំប្លែងដ៏ល្បីមួយរូបក្នុងក្រុមនាយ ពាក់ មី និងប្រចាំស្ថានីយទូរទស្សន៍ CTN បានជំពាក់បំណុលគេរហូតដល់ទៅជិត ៦០មុឺនដុល្លារ ហេីយនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងស្រីរូបនេះក៏បានចូលខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីប្តឹងខ្លួនឯង និងប្រកាសមុខសារព័ត៌មានជាច្រើនថាខ្លួនបានក្ស័យធនផងដែរ។
ក្នុងនោះដែរ តាមរយៈការ Live នៅមុខអ្នកសារព័ត៌មានជាច្រើន អ្នកនាង ខ្ញុង ក៏បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពាក់លុយគេច្រេីនបែបនេះ គឺដោយសារតែភាពហ៊ឺហា ចង់បានកិត្តិយស និងពង្រីកអាជីវកម្មដោយមិនមានលទ្ធភាព ក៏បានទៅខ្ចីលុយគេ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។
យ៉ាងណាមិញ ក្រោយពីមានមតិមហាជនជាច្រើនបានទទូចស្នេីរសុំឲ្យលោកជំទាវ នួន ស៊ុន្ទរី ហៅ ស្រីអូន ជួយអន្តរាគមន៍លេីបញ្ហានេះរួចមក ស្រាប់តែនៅល្ងាចថ្ងៃដដែលនេះ អ្នកនាង ខ្ញុង ក៏បានធ្វើការ Live ជាវីដេអូរួមគ្នាជាមួយអគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ នឹងបានទម្លាយថា ខ្លួនធ្លាប់ត្រូវបានលោកជំទាវ ស្រីអូន ជួយដល់ទៅ២លេីករួចមកហេីយ ដែលមានចំនួនទឹកប្រាក់ជិត ២០មុឺនដុល្លារ ចំណែកឯចំពោះពេលវេលានេះ គឺជាលេីកទី៣ហេីយសម្រាប់ការជួយពីថៅកែស្រីដ៏មានចិត្តធម៌រូបនេះ។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម