ទឹកចិត្តល្អណាស់ ថៅកែលក់ម៉ូតូ ប្រាក់សម្បត្តិ ប្រកាសមិនយកលុយអ្នកនាង ខ្ញុង ជំពាក់ 2400$ និងបានជួយលុយបន្ថែមចំនួន
ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវរបស់អ្នកនាង សុកាន់ដា ហៅ ខ្ញុង ដែលជាតារាកំប្លែងដ៏ល្បីមួយរូបក្នុងក្រុមនាយ ពាក់ មី និងប្រចាំស្ថានីយទូរទស្សន៍ CTN បានជំពាក់បំណុលគេរហូតដល់ទៅជិត ៦០មុឺនដុល្លារ ហេីយនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងស្រីរូបនេះក៏បានចូលខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីប្តឹងខ្លួនឯង និងប្រកាសមុខសារព័ត៌មានជាច្រើនថាខ្លួនបានក្ស័យធនផងដែរ។
ក្នុងនោះដែរ តាមរយៈការ Live នៅមុខអ្នកសារព័ត៌មានជាច្រើន អ្នកនាង ខ្ញុង ក៏បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពាក់លុយគេច្រេីនបែបនេះ គឺដោយសារតែភាពហ៊ឺហា ចង់បានកិត្តិយស និងពង្រីកអាជីវកម្មដោយមិនមានលទ្ធភាព ក៏បានទៅខ្ចីលុយគេ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។
យ៉ាងណាមិញ ដោយមេីលឃេីញពីទុក្ខលំបាក ក៏ដូចជាកោតសរសើរដ៏ភាពក្លាហានក្នុងការប្រឈមមុខពីបញ្ហាដោយមិនគេចវេសនោះ ស្រាប់តែនៅថ្ងៃដដែលនេះ ថៅកែហាងលក់ម៉ូតូមួយកន្លែងយីហោឈ្មោះ ប្រាក់សម្បត្តិ ក៏បានឲ្យដឹងថា៖«ប្អូនសូមចូលរួមចំណែកជួយបង 500$ ហេីយលុយដែលបងនៅខ្វះប្អូន 2400$ ប្អូនមិនយកពីបងទេ យេីងគួរជួយអ្នកទីទាល់ក្រពិតមែន តែគាត់ទឹកដល់ច្រមុះហេីយ ឃេីញ និងភ្នែក អ្នកណាចង់បែបនេះព្រះអេីយ មនុស្សម្នាក់ដែលតែងតែធ្វេីអោយយេីងសេីច ស៊ូៗណាបងស្រីគោរពភាពក្លាហាន ទទួលស្គាល់ការពិតរបស់បង តស៊ូបន្តណាបង យ៉ាងណាក៏សុំជាកំលាំងចិត្តដល់គាត់ លេីកទឹកចិត្តគាត់កុំជេរថាគាត់»។