លោកស្រី ទ្រី ដាណា បានផ្ដល់ជំនួយបន្ទាន់ ជូនបងប្អូននៅតាមបន្ទប់ជួល តំបន់ក្រហម ចំនួន៦០គ្រួសារ ដែលស្ថិតនៅ
នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ និងជាអគ្គនាយិកាគ្រឿងសម្អាងយីហោម៉ាក NNP បានឱ្យតំណាងរបស់ខ្លួន នាំយកគ្រឿងឧបភោគបរិភោគ យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៦០គ្រួសារ ដែលរស់នៅតំបន់ក្រហម ស្ទឹងមានជ័យទី២ ដេីម្បីជួលសម្រួលដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគាត់បានមួយរយៈ ក្នុងអំឡុងពេលស្ថានការណ៍ដ៏លំបាកនេះ។
នៅលេីគណនីហ្វេសប៊ុកផេក របស់លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ឱ្យដឹងថា៖”ផ្ដល់ជំនួយបន្ទាន់ ជូនប្អូននៅតាមបន្ទប់ជួល តំបន់ក្រហម ៦០គ្រួសារទៀត នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នាងខ្ញុំគ្រាន់ចូលរួមចំណែក ជាស្បៀងអាហារ ក្នុងមួយគ្រួសារ ទទួលបានពងទា ៣០គ្រាប់ អង្ករ ២០គីឡូក្រាម មីមួយកេះ ត្រីខមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ទឹកសុទ្ធមួយកេះ។
សូមបងប្អូនជម្នះការលំបាកនេះ ក្រុមគ្រូពេទ្យ កម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ កំពុងប្រឹងប្រែងលុបបំបាត់កូវីដ ឱ្យបងប្អូនមានការងារ មានមុខរបរឡើងវិញ។ កូវីដនឹងរលាយបាត់ឆាប់ៗ យើងចូលរួមការពារទាំងអស់គ្នា អនុវត្ត ៣កុំ ៣ការពារ”។