សង្វេគណាស់ ប្តីទួញយំសោកសង្រេង ព្រោះកូននៅក្មេង ប្រពន្ធក៏លាចាកលោកបាត់ កម្មលិខិតម្ដេចមិនអាសូរ
ជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សរាល់គ្នា ដែលត្រឹមរយៈពេលដ៏ខ្លីត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់ ព្រោះទម្រាំតែមនុស្ស២នាក់បានមកស្គាល់គ្នា និងឈានដល់ថ្ងៃរៀបចំពិធីមង្គលការ បង្កើតបានគ្រួសារដ៏តូចមួយមិនមែនជារឿងងាយស្រួលនោះទេ។
យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះដំណឹងមរណភាពអ្នកនាង រិន គន្ធា ដែលបានទទួលអនិច្ចកម្មនៅយប់អធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ ដោយសារតែជំងឺបេះដូង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ប្រភពពីបុរសជាស្វាមីដែលមានគណនីហ្វេសប៊ុកឈ្មោះ Samban Thorng បានសរសេរជាពាក្យពេចន៍កំណាព្យលេីទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារទាំងស្រុងថា៖«រាត្រីទឹកភ្នែកកូនស្រែករកម៉ែ ក្រោមពន្លឺខែម៉ែបាត់ទៅណា ប៉ាក្តុកក្តួលណាស់ឮកូនវាចា ទ្រូងឈឺពើតផ្សាឯកាម្នាក់ឯង។ ឱ! កម្មលិខិតម្ដេចមិនអាសូរ ទឹកភ្នែកស្រក់ហូរៗទាំងចំបែង ពេលនេះបងទួញយំសោកសង្រេង ព្រោះកូននៅក្មេងអូនស្លា ប់ចោ លបាត់»។