ជូនដំណើរឪពុកជាលើកចុងក្រោយ លោក ករុណា ពេជ្រ កោរសក់បំពេញកាតព្វកិច្ចជាកូនកតញ្ញូ និងបានបង្ហោះសារធ្វើឱ្យមហាជនរំជួលចិត្តជាខ្លាំងថា
កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ លោក ករុណា ពេជ្រ បានមានទុក្ខជាទំងន់ ខណៈដែលឪពុកជាទីស្រលាញ់បានទទួលមរណភាព ដោយរោគាពាធ។ យ៉ាងណាមិញ នៅព្រឹកមិញនេះ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នេះ ក្នុងពេលវេលាជូនដំណើរឪពុកជាលើកចុងក្រោយ លោក ករុណា ពេជ្រ បានកោរសក់បំពេញកាតព្វកិច្ចជាកូនកតញ្ញូ និងបានបង្ហោះសារ៖
«កាតព្វកិច្ច ចុងក្រោយ ដែលកូនកំពុងបំពេញជូនប៉ា ចាប់ពីថ្ងៃនេះទៅ កូនមានតែពាក្យប៉ា ក្នុងចិត្តទេ កូនពិតជាមោទនះភាពដែលបានកើតជាកូនប៉ា បានតស៊ូឆ្លងកាត់របត់ជីវិតយ៉ាងច្រើនជាមួយប៉ា សូម្បីវេលានាទីចុងក្រោយរបស់ប៉ានាពេលនេះ ក៏មានបងប្អូនជិតឆ្ងាយ ក្នុងប្រទេស ក្រៅប្រទេស បងប្អូនក្នង Facebook បណ្តាញសារពត៌ជាច្រើន បានកំពុងផ្ញើសារចូលរួមរំលែកទុក្ខ សោកស្តាយយ៉ាងច្រើនជាអនេក ហួសអ្វីដែលបានកូនគិត ក្នុងពេលដែលកូនកំពុងត្រូវប៉ាចាកចេញទៅមិនអាចវិលត្រឡប់វិញ។
សូមផលបុណ្យដែលកូនកំពុងសាងនាពេលនេះ នឹងបានដល់ប៉ា សូមអោយប៉ាជួបតែសុខកុំបីខាន ហើយសូមផលបុណ្យនេះដែរ សូមបានដល់បងប្អូនទាំងអស់ដែលបានកំពុងចូលរួមចំណែកជាពេលវេលា ទឹកចិត្ត ការរាប់អាន ចូលរួមរំលែកទុក្ខនាពេលនេះ បានទទួលផលបុណ្យស្មើគ្នា ណា បងប្អូនណា»។