សូមអូនទៅកាន់សុគតិភពចុះ បងនឹងចិញ្ចឹមកូនស្រីរបស់ពួកយើង ឱ្យបានល្អ មូលហេតុដែលប្រពន្ធខ្ញុំទទួលមរណភាព គឺដោយសារតែ
នាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Vireak Chanthorn បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលភរិយាជាទីស្រឡាញ់បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ពិតជាអាសូរខ្លាំងណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖«សូមអូនទៅកាន់សុគតិភពចុះ បងនឹងចិញ្ចឹមកូនស្រីរបស់ពួកយើងឱ្យបានល្អ ហើយបងនៅចាំជួបអូនម្ដងទៀត អូនត្រូវឆាប់មកវិញណាអូន ប្ដីសុំទោសប្រពន្ធសម្លាញ់»។
ប្រភពដដែលរូបនេះបានបន្តទៀតថា៖«សូមអរគុណ អ្នកទាំងអស់គ្នាដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារខ្ញុំ មូលហេតុដែលប្រពន្ធបែបនេះ គឺប្រពន្ធខ្ញុំគាត់ខ្សោយតាំងពីដើម ហើយពេលសម្រាលកូនស្រីដ៏ស្រស់ស្អាតឱ្យខ្ញុំហើយ គាត់ក៏ទៅចោលខ្ញុំបាត់ហើយ គឺលើសឈាម និងទឹកនោមប្រៃ»។