មនុស្សល្អខ្ញុំអើយ បងចិត្តអាក្រក់ដាក់អូនពេកហើយ ស្រឡាញ់គ្នា៤ឆ្នាំ ហេតុអីក៏ទុកអូនចោលកណ្តាលផ្លូវបែបនេះហាស
កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ នារីម្នាក់បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីមិត្តប្រុសជាទីស្រឡាញ់របស់ខ្លួនបានទទួលមរណភាពដោយសារតែជំងឺរលាកក្រពះពោះវៀន។ ក្នុងនោះដែរ ប្រភពដដែលរូបនេះដែលមានគណនីហ្វេសប៊ុកឈ្មោះ Hon SiYen បានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យ ដោយមានខ្លឹមសារទាំងស្រុងថា៖
«មនុស្សល្អខ្ញុំអើយ So Thet ចិត្តអាក្រក់ដាក់អូនពេកហើយ ហេតុអីក៏ទុកគ្នាចោលកណ្តាលផ្លូវបែបនេះហាស តែមិនអីទេណា អូនមិនខឹងទេ ព្រោះប៉ាហត់ច្រើនពេកហើយ រយះពេល26ឆ្នាំមកនេះ សម្រាកអោយស្ងប់ចិត្តនិងបានសុខណា កុំបារម្តពីអូនអី អូននឹងរស់នៅអោយមានក្តីសុខដូចអ្វីដែលប៉ាចង់បាន(ចង់អោយអូនល្អ មានអ្វីៗគ្រប់បែបយ៉ាងនិងរឹងមាំគ្រប់បព្ហា) ទោះបីគ្មានវត្តមានប៉ានៅលើលោកនេះទៀតក៏ដោយ ។
បេីជាតិក្រោយមានមែន សូមអោយប៉ាមានគ្រួសារផ្តល់ភាពកក់ក្តៅអោយបានពេញលេញ និងកុំត្រដាបត្រដួសរស់តែម្នាក់ឯងដូចជាតិនេះ កុំរសាត់អណ្តែតដូចចក និងតែលតោងប្រឹងរស់ខ្លួនឯងតាំងពីតូចដល់ធំ ដូចជាតិនេះ និងធ្វើជាមនុស្សល្អសម្រាប់គ្រប់ៗគ្នាដូចជាតិនេះ ទៀតណាប៉ា និងសូមអោយប៉ាមានសុខភាពល្អ រាងកាយមាំមួន និងខិតខំធ្វើការតែរហូតកុំភ្លេចថែទាំសុខភាព និងស្រលាញ់ខ្លួនឯងអោយច្រើនៗណាប៉ាណា។ អនុស្សាវរីយ៍ជិត5ឆ្នាំមកនេះ អូននឹងចងចាំ និងរក្សាវាទុករាល់ទង្វើរល្អៗរបស់ប៉ារហូត អរគុណដែលតែងតែល្អសម្រាប់អូនកន្លងមកណា សោកស្តាយបំផុត ទ្រាំទទួលយកមិនបានតែនិងព្យាយាមហើយ រូបំ ទុក្ខំ អនិច្ចំ អនត្តា 01.01.2017 13.10.2021»។