សោកស្ដាយ នារីម្នាក់បានទទួលមរណភាពចោលក្រុមគ្រួសារ និងកូនតូចៗឲ្យនៅកំព្រា ដោយសារតែ
មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតដែលនារីម្នាក់ បានទទួលមរណភាពនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ ដោយសារតែជំងឺកូវី.ដ ១៩ បន្សល់ទុកកូនតូចៗឲ្យនៅកំព្រា ឯក្រុមគ្រួសារមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ បេីយោងតាមការបង្ហោះពីបងស្រី ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Na Na បានបង្ហាញពីក្តីក្រៀមក្រំក្រៃលែង ព្រមទាំងបានសរសេររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«និចអេីយ បងគិតរហូតថាអូននឹងជា បានមកមេីលកូនតូចៗរបស់អូនវិញ តែហេតុអី? អូនទៅទាំងបែបហ្នឹងអូន»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។