សោកស្ដាយ ប្អូនស្រីនៅវ័យក្មេង និងស្រស់ស្អាតណាស់ មិនគួរត្រូវលាចាកលោក ទាំងបែបនេះទៅវិញ
ជាដំណឹងដ៏ក្រៀមក្រំក្រៃលែង និងពិតជាសោកស្តាយបំផុតចំពោះនារីម្នាក់ ដែលរូបនាងនៅវ័យក្មេងសោះ បែរជាត្រូវរងនូវជំងឺប្រចាំកាយជាច្រើនមុខ(ជំងឺបេះដូង និងសួត) ដោយមិនអាចតស៊ូតទៅមុខទៀតរូបនាងក៏បានលាចាកលោក ឯក្រុមគ្រួសារមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ ប្រភពពីបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ ជីជី ជីជី បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ អ កុ សល នេះ និងបានសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«ប្អូនស្រីទៅហើយគ្មានថ្ងៃត្រឡប់វិលវិញ បើមានជាតិក្រោយសូមកុំអោយប្អូនអាយុខ្លីទៀត បើមានជាតិក្រោយសូមកើតជាបងនឹងប្អូនគ្នាទៀត»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។