ច្បាស់ការណ៍ហេីយ ករណីរថយន្ត Rolls Royce របស់អតីតភរិយាលោក ឌួង ឆាយ បេីកបុករបាំងពុះចែកទ្រូងផ្លូវឲ្យខូចខាត ត្រូវបង់សំណងជូនរដ្ឋចំនួន
ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកេីតឡេីងកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលរថយន្តស៊េរីថ្មីទំនើបមួយគ្រឿងម៉ាក Rolls Royce បានបើ ក បុ ករបាំង ពុះចែក ទ្រូង ផ្លូវ មួយ ទំ ហឹង រហូតដល់ខ្ទេចមុខរថយន្តយ៉ាងដំ ណំ។
ចំពោះរថយន្ត Rolls Royce ស៊េរីទំនើបកេីតហេតុខាងលេីនេះមានស្លាកលេខ កម្ពុជា Mr.Idol ត្រូវបានគេស្គាល់ថាជារបស់អ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយាលោក ឌួង ឆាយ។ យ៉ាងណាមិញ បេីតាមការបង្ហោះពីលោក ផែង វណ្ណៈ នាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ បានបញ្ជាក់ឲ្យដឹងថា៖
«ករណី រ៉ូលរ៉ូយ របស់ អតីតភរិយាលោក ឌួង ឆាយ បុកខឿនផ្លូវ នឹងត្រូវបញ្ចប់នាពេលឆាប់ៗនេះ បេីម្ចាស់រថយន្តសងសំណងខូចបង្គោលភ្លេីង និង ខឿនទ្រូងផ្លូវសរុបជាង ៤០០០ ដុល្លារ ។ ( ប្រភព ពី លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលបន្ទុកចរាចរណ៍ រាជធានី )»។