សូមចូលរួមរំលែកទុក្ខផង លោក ករុណា ពេជ្រ កំពុងជួបទុក្ខធំ ខណៈដែលឪពុកជាទីស្រឡាញ់បានទទួលមរណភាពហេីយនៅព្រឹកនេះ
ជីវិតមនុស្សគ្រប់រូបដែលកេីតមកនេះ មានវាសនាខុសៗគ្នា និងមានជីវិតរស់នៅមិនដូចគ្នានោះទេ សូម្បីអាយុកាលរបស់មនុស្សម្នាក់ៗ ក៏មិនដូចគ្នានោះដែរ។ ដោយឡែក នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ លោក ករុណា ពេជ្រ បានមានទុក្ខជាទំងន់ ខណៈដែលឪពុកជាទីស្រលាញ់បានទទួលមរណភាពនៅព្រឹកនេះ ដោយ រោ គា ពា ធ។
ក្នុងនោះដែរ លោក ករុណា ពេជ្រ បានសម្តែងនូវក្តីក្រៀមក្រំចិត្តជាខ្លាំង និងបានសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយ សូមប៉ាទៅអោយសុខ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញា ណ ក្ខ ន្ធ លោកអ៊ំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។