ក្រោកឡើងវិញបានទេ កូនយើងទាំងពីររង់ចាំអូននៅមើលថែ ហេតុអ្វីអូនដាច់ចិត្តទៅចោលបងចឹង
មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតដែលភរិយាប្អូនប្រុសអ្នកនាងខាត់ សុឃីម បានទទួលមរណភាពនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ដោយសារតែ ជំ ងឺ កូ វី.ដ ១៩ បន្ទាប់ពីសម្រាលកូនរួច ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំនិង រ ន្ធ ត់ ចិត្តជាខ្លាំង។
ក្នុងនោះដែរ បេីយោងតាមការបង្ហោះពីស្វាមី ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Khat Yay បានរៀបរាប់ឱ្យដឹងថា៖«ក្រោកឡើងវិញបានទេ កូនយើងទាំងពីររង់ចាំអូននៅមើលថែ ហេតុអ្វីអូនដាច់ចិត្តទៅចោលបងចឹង អូនបានសន្យាថា នៅក្បែរបង និងកូនរហូត ហេតុអ្វីអូនទៅទាំងមិនលាបែបនេះ
ហើយថ្ងៃក្រោយពេលកូនយើងសួរ ថាអូនទៅណា បងឆ្លើយប្រាប់វាបែបណា ដង្ហើ ម ចុងក្រោយ អូនថាអូនចង់ឃើញមុខកូន ប្រាប់ថាបងអើយ មើលថែរកូនយើងផង អូនកាន់ដៃបងជាប់ ថាកុំទៅណាឆ្ងាយពីអូន អូនភ័យអូនខ្លាច បងឈឺចាប់ណាស់ ពេលឃើញសភាព អូន មុននឹងចាកចេញពីបង។ បើមានជាតិក្រោយយើងនឹងធ្វើជាប្តីប្រពន្ធគ្រប់ៗជាតិ»។