ក្រោយឃើញរថយន្ត Rolls Royce របស់អតីតភរិយាបានជួបគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែលោក ឌួង ឆាយ បានបង្ហោះសារដោយបានពោលពាក្យបែបនេះថា
កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលរថយន្តស៊េរីថ្មីទំនើបមួយគ្រឿងម៉ាក Rolls Royce បានបើកបុ.ក ពំនុះទ្រូងផ្លូវមួយទំហឹង រហូតដល់ខ្ទេចមុខរថយន្តយ៉ាងដំណំ ហេតុការណ៍នេះបានកេីតឡេីងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមជម្រាបថា រថយន្តស៊េរីទំនើបកេីតហេតុខាងលេីនេះមានស្លាកលេខ កម្ពុជា Mr Idol ត្រូវបានគេស្គាល់ថាជារបស់អ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយាលោក ឌួង ឆាយ។ ក្រោយកេីតហេតុភ្លាម ស្រាប់តែលោក ឌួង ឆាយ ក៏បានបង្ហោះសារនៅលេីទំព័រផេកហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារថា៖
«អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង»។ មិនទាន់បានប៉ុន្មានម៉ោងផង លោក ឌួង ឆាយ ក៏បានបង្ហោះសារទៀតថា៖«ដឹងការពិតហើយណាពូមីងបងប្អូនទាំងអស់គ្នា សាហាវហួសហេតុ។ ខ្ញុំស្តាយទឹកចិត្តដែលបារម្ភ និងអានិតណាស់ស្រីដូចជានាងណាស់»។