រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញជាផ្លូវការ នូវតំបន់ដែលត្រូវបានកំណត់ជាតំបន់ ក្រហម លឿងទុំ និង លឿង
នៅមុននេះបន្តិច នាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសជាផ្លូវការ ពាក់ព័ន្ធនឹងការកំណត់ និងបែងចែកតំបន់មួយចំនួន ទៅជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។ សេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាល នឹងចូលជាធរមានចាប់ពីម៉ោង០០៖០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។
តំបន់លឿង មានដូចតទៅ៖ ១៖ ខណ្ឌចំការមន៖ សង្កាត់ទួលទំពួងទី១ សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទន្លេបាសាក់ (លើកលែងភូមិ៩ និងភូមិ១៦)។ ២៖ ខណ្ឌដូនពេញ៖ សង្កាត់ផ្សារថ្មីទី១ សង្កាត់ផ្សារថ្មីទី២ សង្កាត់ផ្សារថ្មីទី៣ សង្កាត់បឹងរាំង សង្កាត់ចតុមុខ សង្កាត់ជ័យជំនះ សង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ។ ៣៖ ខណ្ឌ៧មករា៖ សង្កាត់អូរឫស្សីទី៤ សង្កាត់មនោរម្យ សង្កាត់មិត្តភាព និងសង្កាត់បឹងព្រលឹត (លើកលែងភូមិ៤ ភូមិ៥ និងភូមិ៦)។ ៤៖ ខណ្ឌទូលគោក៖ សង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី៣ សង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី៣ សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២។ ៥៖ ខណ្ឌដង្កោ៖ សង្កាត់ពងទឹក សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់គងនយ សង្កាត់ព្រែកកំពឹស សង្កាត់រលួស សង្កាត់ស្ពានថ្ម និងសង្កាត់ទៀន។ ៦៖ ខណ្ឌឫស្សីកែវ៖ សង្កាត់ស្វាយប៉ាក និងសង្កាត់ទួលសង្កែទី២។ ៧៖ ខណ្ឌសែនសុខ៖ សង្កាត់ភ្នំពេញថ្មី សង្កាត់ឈ្មួញ និងសង្កាត់ក្រាំងធ្នង់។ ៨៖ ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម និងសង្កាត់កាកាបទី២។ ៩៖ ខណ្ឌជ្រោយចង្វារ៖ សង្កាត់ព្រៃតាសេក សង្កាត់កោះដាច់ និងសង្កាត់បាក់ខែង។ ១០៖ ខណ្ឌព្រែកព្នៅ៖ សង្កាត់សំរោង សង្កាត់ពន្សាំង សង្កាត់ព្រែកព្នៅ (លើកលែងភូមិព្រែកព្នៅ ភូមិកណ្តាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល) សង្កាត់ពញាពន់ (លើកលែងភូមិធំត្បូង) និងសង្កាត់គោករកា (លើកលែងភូមិគោករកា ភូមិអណ្តូង ភូមិខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំងពោធិ៍ និងភូមិភ្លូផ្អែម)។ ១១៖ ខណ្ឌច្បារអំពៅ៖ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ សង្កាត់ព្រែកថ្មី និងសង្កាត់និរោធ (តំបន់បុរីប៉េងហួតបឹងស្នោរ)។ ១២៖ ខណ្ឌបឹងកេងកង៖ សង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់អូឡាំពិក សង្កាត់ទំនប់ទឹក និងសង្កាត់ទួលស្វាយព្រៃទី២។ ១៣៖ ខណ្ឌកំបូល៖ សង្កាត់កំបូល សង្កាត់ឳឡោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ សង្កាត់ប្រទះឡាង សង្កាត់កន្ទោក (លើកលែងភូមិកន្ទោកជើង) និងសង្កាត់ស្នោរ (លើកលែងភូមិទួលលៀប)។
តំបន់លឿងទុំ រួមមាន៖ ១៖ ខណ្ឌចំការមន៖ សង្កាត់ទួលទំពូងទី២, សង្កាត់បឹងត្របែក និងសង្កាត់ទន្លេបាសាក់ (ភូមិ៩ និងភូមិ១៦)។ ២៖ ខណ្ឌដូនពេញ៖ សង្កាត់ផ្សារកណ្ដាលទី១, សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ផ្សារចាស់។ ៣៖ ខណ្ឌ៧មករា៖ សង្កាត់អូរឫស្សីទី១, សង្កាត់អូរឫស្សីទី២, សង្កាត់អូរឫស្សីទី៣, សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត (ភូមិ៤ ភូមិ៥ និងភូមិ៦)។ ៤៖ ខណ្ឌទួលគោក៖ សង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង (លើកលែងភូមិ១៤ ភូមិ១៦ និងភូមិ១៧)។ ៥៖ ខណ្ឌដង្កោ៖ សង្កាតព្រៃស (លើកលែងភូមិប្រការ) និងសង្កាត់ដង្កោ (លើកលែងភូមិម័ល ភូមិថ្មី និងភូមិសំបួរ)។ ៦៖ ខណ្ឌមានជ័យ៖ សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២។ ៧៖ ខណ្ឌឫស្សីកែវ៖ សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២។ ៨៖ ខណ្ឌសែនសុខ៖ សង្កាត់ទឹកថ្លា, សង្កាត់អូរបែកក្អម និងសង្កាត់គោលឃ្លាង។ ៩៖ ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី២, សង្កាត់ចោមចៅទី៣ និងសង្កាត់កាកាបទី១
១០៖ ខណ្ឌជ្រោយចង្វារ៖ សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប។ ១១៖ ខណ្ឌព្រែកព្នៅ៖ សង្កាត់ព្រែកព្នៅ (ភូមិព្រែកព្នៅ ភូមិកណ្ដាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល), សង្កាត់ពញាពន់ (ភូមិធំត្បូង) និងសង្កាត់គោករកា (ភូមិគោករកា ភូមិអណ្ដូង ភូមិខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំងពោធិ៍ និងភូមិភ្លូផ្អែម)។ ១២៖ ខណ្ឌច្បារអំពៅ៖ សង្កាត់ច្បារអំពៅទី១, សង្កាត់ច្បារអំពៅទី២, សង្កាត់ព្រែកប្រា និងសង្កាត់និរោធ (លើកលែងតំបន់បុរីប៉េង ហួតបឹងស្នោ)។ ១៣៖ ខណ្ឌបឹងកេងកង៖ សង្កាត់បឹងកេងកងទី៣ និងសង្កាត់ស្វាយព្រៃទី១។ ១៤៖ ខណ្ឌកំបូល៖ សង្កាត់កន្ទោក (ភូមិកន្ទោកខាងជើង) និងសង្កាត់ស្នោរ (ភូមិទួលលៀប)។
តំបន់ក្រហម រួមមាន៖ ១៖ ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧)។ ២៖ ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ)។ ៣៖ ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១។ ៤៖ ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១។ ៥៖ ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលរយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១១,០៦៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១០,៥១៣នាក់, អ្នកជាសះស្បើយចំនួន ៣,៧០៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៧២៧០នាក់, អ្នក ស្លា.ប់ ចំនួន ៨២នាក់ និងអ្នកជំងឺកូវីដ១៩ ស្លា.ប់ ដោយជំងឺផ្សេងមានចំនួន ៧នាក់។