សោកស្ដាយ អតីតតន្ត្រីករវីយូឡុងជេីងចាស់ លោកព្រឹទ្ធាចារ្យ ហេ ជុនសិក បានទទួលមរណភាពហើយ ដោយសារតែ
សូមចូលរួមរំលែកមរណទុក្ខ លោកព្រឹទ្ធាចារ្យ ហេ ជុនសិក ដែលបានទទួលមរណភាពនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ វេលាម៉ោង១២និង៤៥នាទី ដោយសារតែជំងឺកូវី.ដ ១៩ បូករួមនឹងជំងឺប្រចាំកាយផង ក្នុងជន្មាយុ ៨២ឆ្នាំ។ មរណភាពរបស់លោក គឺជាការបាត់ បង់ នូវសាច់ញាតិ បងប្អូន ឪពុក ស្វាមីជាទីស្រឡាញ់ក្នុងគ្រួសារ ក៏ដូចជាធនធានមនុស្សដ៏មានសមត្ថភាព។
សូមជម្រាបថា លោកព្រឹទ្ធាចារ្យ ហេ ជុនសិក គឺជាអតីតតន្ត្រីករវីយូឡុងជេីងចាស់ និងជាជំនួយការដ៏ជិតស្និទ្ធបំផុតរបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កាលពីទសវត្ស ៧០។ វិរភាពនិងមរតកស្នាដៃរបស់លោកព្រឹទ្ធាចារ្យក្នុងវិស័យសិល្បៈចម្រៀងខ្មែរ ប្រជាជាតិទាំងមូលនឹងចងចាំជានិច្ច។
សូមលំអោនកាយគោរព និងចូលរួមសំដែងនូវការសោកស្តាយជាពន់ពេក ព្រមទាំងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃ ស ព ផង។ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធលោកគ្រូ ថៅ សុគន្ធា បានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។