ស្វាមីល្អ ចេះយល់ទុក្ខធុរៈគ្រួសារ រវល់យ៉ាងណាមិនទុកប្រពន្ធចោល ចាត់ទុករូបនាងដូចជាព្រះនាង
មនុស្សស្រីជាច្រើន តែងតែប្រាថ្នាចង់បានមនុស្សប្រុសម្នាក់ដែលចេះយល់ចិត្ត មានរូបរាងស្រស់សង្ហារ មានអត្តចរិតល្អ និងមានជីវភាពសមរម្យមកធ្វើជាគូជីវិត តែបច្ចុប្បន្នចំពោះមនុស្សប្រុសដែលមានភាពល្អទាំងព្រមបែបនេះ គឺមិនសូវមានច្រើននោះទេ។ យ៉ាងណាមិញ ក្រឡេកមកចាប់អារម្មណ៍ពីគូស្នេហ៍មួយគូនេះវិញ កំពុងអង្រួនអារម្មណ៍ប្រិយមិត្ត ជាពិសេសមិត្តៗយុវ័យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនឲ្យលួចច្រណែនតែម្តង
ខណៈដែលអ្នកពីរបានប្រើប្រាស់ជីវិតដ៏ផ្អែមល្អែម ចេះគោរព និងផ្ដល់តម្លៃចំពោះគ្នា ជាពិសេសតែងតែចំណាយពេលនៅជិតគ្នាបេីទោះជាមានកិច្ចការងារច្រើនយ៉ាងណា ដេីម្បីបំពេញកាតព្វកិច្ចជាស្វាមីល្អក៏ដូចជាភរិយាដ៏ឧត្ដម។ កាន់តែរំភើបជំនួសនោះ នៅថ្ងៃខួបកំណើតកាលពីម្សិលមិញនេះ បុរសជាស្វាមីរូបនេះក៏បានរៀបចំនូវកម្មវិធីជូនភរិយាជាទីស្រឡាញ់បែបលក្ខណៈរ៉ូមែនទិក ដោយមេីលទៅពិតជាពិសេស និងពោរពេញទៅដោយក្តីសុខ ក៏ដូចជាសុភមង្គលយ៉ាងពិតប្រាកដតែម្តង ដែលចាត់ទុកជារូបនាងដូចជាព្រះនាងយ៉ាងចឹង។
ក្នុងនោះដែរ បុរសជាស្វាមីខាងលេីដែលមានគណនីហ្វេសប៊ុកឈ្មោះ Bong Vong ក៏មានជាសារមួយចំនួនចែករំលែកទៅកាន់មហាជនដែរថា៖«មិនដែលភ្លេចទេថ្ងៃពិសេសរបស់គាត់ ព្រោះនេះគឺជាថ្ងៃសំខាន់ដែលប៉ាម៉ាក់គាត់បានផ្តល់កំណើតឲ្យគាត់ នៅពេលនេះគាត់ក៏បានចេញឆ្ងាយពីប៉ាម៉ាក់របស់គាត់ ដើម្បីមករស់នៅជាមួយយើង ព្រមលះបង់គ្រប់យ៉ាងដើម្បីយើង មិនថាត្រូវស្រណុកកាយ រឺក៏លំបាកជាមួយយើងទេ គាត់តាំងចិត្តហើយថានឹងផ្ញើក្តីសុខរបស់គាត់មករស់នៅជាមួយគ្នា ដូចនេះកុំប្រើពាក្យថាចាំរឺក៏រវល់ប្រាប់ទៅគាត់ ត្រូវតែចំណាយពេលវេលាដើម្បីគាត់ ទោះបីជាតិចតួចក្តីត្រូវធ្វើឲ្យគាត់គិតថាគាត់ពិតជាមានសុភមង្គលពេលបានយើងជាមនុស្សប្រុសដែលគាត់ជ្រើសរើសនិងមានទំនួលខុសត្រូវ ផ្តល់អ្វីគ្រប់យ៉ាងដែលជាក្តីសុខរបស់គាត់ Oun Phoung»។