ក្តៅៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ចារឲ្យអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra លុប បទ Are You Ok ចេញជាបន្ទាន់ ដោយសារតែ
នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការបង្ហោះលេីបណ្តាញសង្គមហ្វេសប៊ុកបញ្ជាឲ្យអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra លុបវីដេអូ trailer បទ Are you ok ជាបន្ទាន់ បន្ទាប់ពីមានមតិរិះគន់ពីមហាជន។ ខាងក្រោមនេះ គឺជាសំណេរទាំងស្រុងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយមានខ្លឹមសារដូចតទៅ៖
«សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ Are you ok ចេញពី Facebook page និង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ»។
សូមជម្រាបថា បទចម្រៀងមួយបទខាងលេី Are you ok ដែលជាការបកស្រាយ និងសម្តែងផ្ទាល់ពីកញ្ញា តន់ ចន្ទសីម៉ា គ្រាន់តែបង្ហោះត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាដល់ទៅជិត២០លានដង ដែលនេះជាការបញ្ជាក់ពីលោក យឹម តាស្រង់ នាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra។