រន្ធត់ចិត្តណាស់ គ្មានកម្លាំងក្នុងខ្លួនទេ ម្សិលមិញនៅខលឃើញមុខគ្នាថ្ងៃនេះបងទៅចោលខ្ញុំ ឯណាសន្យាបងថា
ជាដំណឹងដ៏ក្រៀមក្រំក្រៃលែង ហេីយពិតជាសោកស្តាយបំផុតចំពោះនារីម្នាក់ ដែលរូបនាងនៅវ័យក្មេង នឹងមានរូបសម្ផស្សស្រស់ស្អាតទៀតនោះ បែរជាត្រូវរង គ្រោះ ដោយសារជំងឺម្យ៉ាង ដែលហៅថាជំងឺម្រេញធ្វើឲ្យរូបរាងកាយនាងវិវត្តទៅជាស្គមរីងរៃ ដោយអស់លទ្ធភាពក្នុងការព្យាបាល ក្រុមគ្រួសារក៏បានប្រកាសរកជំនួញពីសប្បុរសជន តែជាអកុសលដោយមិនអាចតស៊ូបានរូបនាងក៏បានលាចាកលោកនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ។
ប្រភពពីប្អូនស្រីជាអ្នកស្គាល់គ្នាដែលមានគណនីហ្វេសប៊ុកឈ្មោះ ម្ចាស់ពាន ទឹកភ្នែក បានសរសេររៀបរាប់ឲ្យដឹងថា៖«ខ្ញុំរន្ធត់ចិត្តណាស់ គ្មានកម្លាំងក្នុងខ្លួនទេ វាលឿនពេកខ្ញុំទទួលយកមិនបានទេ ម្សិលមិញនៅខលឃើញមុខគ្នាថ្ងៃនេះបងទៅចោលខ្ញុំ ឯណាសន្យាថានៅចាំមើលមុខក្មួយ ឯណាសន្យាថាពួកយើងនឹងជួបជុំគ្នាម្តងម៉េចទៅចោលប្អូនគ្មានអាល័យចឹង គេឆាតមកច្រើនណាចង់ចូលរួមផ្តល់ជំនួយដល់បងខ្ញុំគ្មានកម្លាំងតបឆាតគេទេបង»។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ មុំកក្ដដា ស្រណោះ ជាតិខ្មែរ បានរៀបរាប់ថា៖«សម្រស់ផ្កាបង្កប់ពិស ជានារីដែលរឹងមាំ សំបកខាងក្រៅរីករាយហើយឆ្នាស់ ថាមិនចូលចិត្តគឺមិនចូលចិត្តមិនចេះទ្រ បើអ្នកខឹងគឺខឹង ងា ប់ តែធាតុពិតចិត្តល្អរួសរាយរាក់ទាក់ ជាមិត្តដ៏ល្អ ជាតិណាៗសូមអោយសម្រស់ផ្កាពិសមានសុភមង្គលមានក្តីសុខច្រើនៗ ស្រីឆ្នាស់របស់មុំកក្កដា ចូលចិត្តធ្វើអោយគេរឹងមាំង»។