សង្វេគណាស់ ទេីបតែសម្រាលកូនបានប៉ុន្មានថ្ងៃ ម្តាយក៏លាចាកលោក បន្សល់ទុកនូវកូនពីរនាក់មិនបានមេីលថែ
កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកបុរសម្នាក់ដែលមានឈ្មោះ Heang Lim បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំបំផុតមួយ ខណៈដែលមិត្តភ័ក្ដិរួមការងាររបស់ខ្លួនបានទទួលមរណភាពធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ប្រភពដដែលខាងលេីបានសរសេររៀបរាប់ឲ្យដឹងថា៖«ខ្ញុំបាទ លឹម ហៀង រួមជាមួយថ្នាក់ដឹកនាំ និងក្រុមកាងារធនាគារ ABA សាខា Monireth សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារនៃ ស ព ប្អូនស្រី ហៀង វឌ្ឍនាអម្ពរ Heang Vathana ដែលប្អូនស្រីបានទទួលមរណភាព ដោយសារតែជំងឺដ៏កាចសាហាវ កូវី.ដ 19 បន្ទាប់ពីសម្រាលបានកូនស្រីនៅថ្ងៃ08/10/2021។
នេះជាដំណឹងដ៏ក្រៀមក្រំក្រៃលែង ហេីយខ្ញុំបាទពិតជាសោកស្តាយដែលប្អូនស្រីលាចាកទាំងមិនបាននៅមេីលថែកូនទាំងពីរ និង មិនបាននៅជិត ជួបមុខក្រុមគ្រួសារក្នុងដង្ហេីមចុងក្រោយ។ សូមអោយវិញ្ញាណក្ខន្ធប្អូនស្រីទៅកាន់សុគតិភព អោយបានស្ងប់សុខ និង សូមអោយប្អូនស្រីកេីតជាតិណាៗ កុំអោយអភ័ព្វដូចជាតិនេះទៀត។
ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និង ជូនដំណឹងដល់មិត្តភក្តិ បងប្អូន និង មិត្តរួមកាងារដែលបានស្គាល់ប្អូនស្រី នឹងចង់ចូលបុណ្យដល់ក្រុមគ្រួសារសព អាចចូលរួមជាមួយយេីងខ្ញុំតាមរយៈ ABA: 003276196 Name: LIM HEANG រឺ បងប្អូនអាចទាក់ទងក្រុមគ្រួសារស ព ផ្ទាល់តាមរយៈលេខទូរស័ព្ទ 081 792 578 , 017 472 172, 099 31 93 15»។