សូមចូលរួមរំលែកទុក្ខ ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណភាពហើយ ដោយសារតែ
សូមចូលរួមរំលែកមរណទុក្ខ លោកគ្រូ ថៅ សុគន្ធា ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រ និងជាសាស្ត្រាចារ្យជីវវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ដោយសារជំងឺកូវី.ដ១៩។
មរណភាពរបស់លោកគ្រូ ថៅ សុគន្ធា គឺជាការបាត់ បង់ នូវសាច់ញាតិ បងប្អូន ឪពុក ស្វាមីជាទីស្រឡាញ់ក្នុងគ្រួសារ ក៏ដូចជាធនធានមនុស្សដ៏មានសមត្ថភាព។ ដំណឹងនេះចាត់ទុកជាការគោរព ជម្រាបជូន លោកគ្រូ អ្នកគ្រូ សិស្សច្បង មិត្តរួមជំនាន់ និងសិស្សប្អូនទាំងអស់មេត្តាចូលរួមសទ្ធាតាមទឹកចិត្តរៀងៗខ្លួន។
សូមលំអោនកាយគោរព និងចូលរួមសំដែងនូវការសោកស្តាយជាពន់ពេក ព្រមទាំងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃ ស ព ផង។ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធលោកគ្រូ ថៅ សុគន្ធា បានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។