ប្តីហត់ហេីយប្តីសម្រាកទៅ ប្តីខំប្រឹងណាស់ ព្រោះតែខ្លាចប្រពន្ធនិងកូនពិបាក
វាជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សរាល់គ្នា ដែលត្រឹមពេលមួយពព្រិចភ្នែកត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់ ព្រោះទម្រាំមនុស្ស២នាក់បានស្គាល់គ្នា និងឈានដល់ថ្ងៃរៀបចំមង្គលការ បង្កើតបានគ្រួសារដ៏តូចមួយមិនមែនជារឿងងាយស្រួលនោះទេ។
យ៉ាងណាមិញ នារីម្នាក់បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីស្វាមីជាទីស្រឡាញ់របស់ខ្លួនបានទទួលមរណភាពដោយសារតែគាំងបេះដូង។ នារីជាប្រពន្ធបានសរសេររៀបរាប់លេីគណនីហ្វេសប៊ុកស្វាមីរបស់ខ្លួនដែលមានឈ្មោះ Øk Säd MïNï ថា៖ «ប្តីហត់ហេីយប្តីសម្រាកទៅ ប្តីខំណាស់ខ្លាចប្រពន្ធនិងកូនពិបាក»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។