ខ្លោចចិត្ត ប្អូនប្រុសពៅលោក ហង្ស អច្ឆរិយា រៀបរាប់ពីបំណងប្រាថ្នាចុងក្រោយបងប្រុសរបស់ខ្លួន មុនពេលលាចាកលោក
ប្រិយមិត្តជាច្រើនពិតជាបានទទួលជ្រាបរួចមកហើយ ចំពោះដំណឹងមរណភាពរបស់លោក ហង្ស អច្ឆរិយា ដែលបានទទួលអនិច្ចកម្មនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ នេះ វេលាម៉ោង១០យប់ នៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារតែជំងឺកូវី.ដ ១៩។ នេះជាការបាត់បង់តារាសម្តែង អ្នកនិពន្ធ និងជាតារាម៉ូដែលប្រុសម្នាក់ដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់។
យ៉ាងណាមិញ លោក ហង្ស ទីនដា ត្រូវជាប្អូនប្រុសពៅ បានបង្ហាញពីក្តីក្រៀមក្រំក្រៃលែង ហេីយនៅថ្ងៃនេះលោកបានសរសេររៀបរាប់ឲ្យដឹងថា៖«បងសរសេរបណ្ដើរបងផ្ញើអោយខ្ញុំមើលបណ្ដើរ ប្អូនម្នាក់នេះតែងតែលើកទឹកចិត្តបងជានិច្ច ជួយកែសម្រួលឲ្យបងរហូតមក ហើយបងក៏សប្បាយចិត្ត ហើយអរណាស់ពេលប្អូនសរសើរថារឿងបងឡូយណាស់ ពូកែរកនឹកសរសេរសាច់រឿងបានល្អ។ បងតែងតែយកដៃស្ទាបអង្អែលក្បាលប្អូនរហូត។ ហើយប្អូនៅចាំបានថាបងប្រាប់ប្អូនថា ទីនដា រឿងបងជិតមួយពាន់ទំព័រ បងសរសេរជិតចប់ហើយបងនឹងព្យាយាមបញ្ចប់មុនខែដប់ 2021 នេះហើយអូន។
ខ្ញុំអរណាស់បងដែលបានលឺបែបហ្នឹង ប្អូននៅចាំបានថាបងនឹងខំសរសេរខំកែអោយចប់ បើមិនចប់បងមិនចេញពីបន្ទប់ទេ បងខំទាំងយប់ទាំងថ្ងៃមិនបានសម្រាក ភ្នែកបងឡើងរូងអស់។ បងចង់សរសេរវគ្គពីរបន្ដទៀតនោះអី? ហេតុអីបងមិននៅសរសេរសិនបង? បងទៅណា? ប្អូនឈឺចិត្តណាស់បងទៅចោលប្អូនបាត់ហើយ មុនបងឈឺធ្ង ន់ បងផ្ញើសារមកប្រាប់ប្អូនថា ទីនដាអូន រឿងបងមានគេចាំចុះកុងត្រាហើយគេចុះកុងត្រាបោះពុម្ពបីពាន់ក្បាល ហើយគេអោយបងហ្វ្រីមួយរយក្បាល ជិតដល់ថ្ងៃចុះកុងត្រាហើយអូន។ ខ្ញុំលឺដំណឹងហើយសប្បាយចិត្តណាស់បង។ ដល់ថ្ងៃបងឈឺកាន់តែធ្ង ន់ បងប្រាប់ទៀតថាជិតដល់ថ្ងៃចុះកុងត្រាមែនទែនហើយអូន ហើយបងថាផ្ញើមកថៃអោយខ្ញុំជួយលក់បងផង ហើយបងថាមកលេងប្អូននៅថៃនោះអីបង? មិចបងមិនមកលេងប្អូនចឹងប្អូននឹកបងណាស់ គេចាំបងទៅចុះកុងត្រាជាមួយគេបងមិចបានបងមិនទៅចឹង? គេកក់សៀវភៅបងច្រើនណាស់បងងើបមកយកសៀវភៅអោយគេបង បងទៅហើយមិនបាច់ភ័យទេ នៅមានប្អូនៗនឹងចាំជួយអោយរឿងបងជោគជ័យបានសម្រេចតាមបំណងរបស់បងណា ដល់ពេលនោះចាំប្អូនសរសរផ្ញើសារអោយបងបានឃើញ ពីប្អូនប្រុសពៅ ត្រកូល ហង្ស ជូនចំពោះបងប្រុសជាទីស្រឡាញ់បំផុតរកអ្វីប្រៀបពុំបានឡើយ Hang Achariya»។