សូមចូលរួមរំលែកទុក្ខ ព្រឹទ្ធាចារ្យ អុឹម ថុល រាជនីស្មូតនៃកម្ពុជា បានទទួលមរណភាពហើយ
សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះលោកយាយឧបាសិកា អុឹម ថុល រាជនីស្មូតនៃកម្ពុជា ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក.ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។ ការបាត់បង់ឧបាសិកា អុឹម ថុល គឺជាការបាត់ បង់ នូវម្តាយ ជីដូន បងស្រី ដ៏មានគុណ ក៏ដូចជាធនធានមនុស្សដ៏មានសមត្ថភាព។
សូមជម្រាបថា ស ព របស់ព្រឹទ្ធាចារ្យ អុឹម ថុល នឹងត្រូវក្រុមគ្រួសាររំកិលចេញពីគេហដ្ឋានដង្ហែរទៅកាន់វត្តពោធិវង្សនៅថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៣:០០រសៀល ហេីយបូជានៅវេលាម៉ោង៦:៣០នាទីល្ងាច។ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃ ស ព
និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យ អុឹម ថុល បានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ប្រជាជនខ្មែរ គ្រប់រូប នឹងចងចាំនូវទឹកដមដ៏ក្រអួនក្រអៅមួយនេះជារៀងរហូត។