លឿនពេកហើយ ពិបាកនឹងទទួលយកណាស់ បុរសម្នាក់ត្រូវបានទទួលមរណភាព ទាំងវ័យក្មេង ដោយសារតែ
វាជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សរាល់គ្នា ដែលត្រឹមពេលមួយពព្រិចភ្នែកត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់។ យ៉ាងណាមិញ នារីម្នាក់បានសម្តែងនូវក្តីឈឺចាប់ជាខ្លាំង បន្ទាប់ពីទទួលដំណឹងដ៏អកុសលមួយ ដែលក្មួយប្រុសជាទីស្រឡាញ់របស់ខ្លួនបានបាត់បង់ជីវិត ដោយសារតែ ក រ ណី គ្រោះថ្នាក់ចរាចរណ៍។
គណនីហ្វេសប៊ុកជាមីងស្រីដែលមានឈ្មោះ Chhay Kimly បានសរសេររៀបរាប់លាយឡំជាមួយក្តីឈឺចាប់បំផុតថា៖«មិនគួរក្មួយអាយុខ្លី លាទាំងអាល័យអាអូននៅក្មេងណាស់ហេតុអី ទៅអោយបានសុខណាក្មួយ»។ សូមជម្រាបថា ករណី គ្រោះថ្នាក់ចរាចរណ៍ខាងលេី បានកេីតឡេីងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ នេះ បង្កឲ្យស្លា. ប់ ម្នាក់ និងរង រ បួ ស ធ្ងន់ម្នាក់ ស្ថិតនៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។