រន្ធត់ចិត្តណាស់ លោក ហង្ស អច្ឆរិយា ជាតារាសម្តែង អ្នកនិពន្ធ និងតារាម៉ូដែលពោរពេញដោយសមត្ថភាព បានទទួលមរណភាពហើយ ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះដំណឹងមរណភាពរបស់លោក ហង្ស អច្ឆរិយា ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ នេះ វេលាម៉ោង១០យប់ នៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារតែជំងឺកូវី.ដ ១៩។ នេះជាការបាត់បង់តារាសម្តែង អ្នកនិពន្ធ និងជាតារាម៉ូដែលប្រុសម្នាក់ដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់។
ក្នុងនោះដែរ បេីតាមការបញ្ជាក់ពីប្អូនប្រុសលោកផ្ទាល់ ដែលមានឈ្មោះ ហង្ស វិទូ បានឲ្យដឹងថា៖«ខ្ញុំពិតជាខ្លោចចិត្ត និងឈឺចិត្តរកអ្វីមកបរិយាយមិនបានឡើយ។ ខ្ញុំបានបាត់ បង់ បងប្រុសបង្កើតម្នាក់ដែលខ្ញុំស្រលាញ់ និងអាណិតជាងជីវិតខ្លួនឯងទៅទៀត។ កូវី.ដបានប្រល័យជីវិតបងមិនដល់៥ថ្ងៃផង។
អនុស្សាវរីយ៍ប្រៃល្វីង ជូរចត់ កំសត់កាត់ត្រើយតាំងពីក្មេងមក ខ្ញុំនឹងចងចាំដល់ថ្ងៃស្លា ប់។ ខ្ញុំនឹងបំពេញការងារដែលនៅសេសសល់របស់បងឲ្យចប់ចុងចប់ដើម។ លាហើយបង លារហូត។ ខ្ញុំសែនខ្លោចផ្សា នឹងរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។ សូម្បីពាក្យលាឬឃើញមុខគ្នាមួយភ្លែតមុនលាទៅក៏មិនអាចដែរ។ បងអភ័ព្វណាស់បង»។