ទប់ទឹកភ្នែកមិនជាប់ទេ ទិដ្ឋភាពប្រជាពលរដ្ឋជាច្រើនបាននាំគ្នាមកជូនដំណើរឯកឧត្ដម ម៉ៅ ធនិន ជាលេីកចុងក្រោយ មុននឹងឯកឧត្ដមចាកចេញពីខេត្ត ពោធិ៍សាត់ ទៅកាន់ខេត្ត កំពត
កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្ដម ម៉ៅ ធនិន ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្ទេរភារកិច្ចទៅធ្វើជាអភិបាលខេត្តកំពតវិញ បន្ទាប់ពីកាន់ការងារជាអភិបាលខេត្តពោធិ៍សាត់ អស់រយៈពេលប្រមាណជា ៧ឆ្នាំ ។
យ៉ាងណាមិញ នាយប់ថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២១ នេះ មានប្រជាជនជាច្រើនបាននាំគ្នាមកជូនដំណើរឯកឧត្ដម ម៉ៅ ធនិន ជាលេីកចុងក្រោយ មុននឹងឯកឧត្ដមចាកចេញពីខេត្តពោធិ៍សាត់ទៅកាន់ខេត្តកំពត ។ ក្នុងទិដ្ឋភាពនេះ ឃេីញថាពួកគាត់ភាគច្រើនបានសម្រក់ទឹកភ្នែកយំសោកជាខ្លាំង និងបានជូនពរដល់ឯកឧត្ដម ម៉ៅ ធនិន បានជោគជ័យជាមួយតួនាទីភារកិច្ចថ្មី ហើយជួបតែសេចក្តីសុខឈ្នះអស់ឧបសគ្គទាំងឡាយ។
សូមជម្រាបថា ឯកឧត្ដម ម៉ៅ ធនិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តពោធិ៍សាត់កាលពីឆ្នាំ២០១៤ ហេីយក្នុងរយៈពេល៧ឆ្នាំលើទឹកដីខេត្តពោធិ៍សាត់ ឯកឧត្ដម ម៉ៅ ធនិន បានបន្សល់ទុកនូវស្នាដៃជាច្រើនលើការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងបានយកចិត្តទុកដាក់ក្នុងការបម្រើ និងដោះស្រាយការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំប្រកបដោយមនោសញ្ចេតនា និងការស្រឡាញ់រាប់អានផុសចេញពីទឹកចិត្ត ទេីបធ្វើឱ្យឯកឧត្ដមទទួលបានការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនបែបនេះ។
សូមទស្សនាវីដេអូខាងក្រោម