ហេតុអី្វលឿនយ៉ាងនេះ ពិបាកទទួលយកណាស់ ហេតុអ្វី មនុស្សល្អៗ ទៅជាបែបនេះ ទើបតែឆាតជាមួយគ្នាសោះ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារលោក ភួង សុជា អនុប្រធានមណ្ឌលសុខភាពស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបានទទួលមរណភាពនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ ដោយសារតែ គាំ ង បេះដូង ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ អូនរាជ កូនម៉ាក់ៗ ត្រូវជាក្មួយស្រីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«ពូសម្លាញ់ក្មួយអើយ ហេតុអីលឿនយ៉ាងនេះ ពិបាកទទួលយកណាស់ សោកសៅបំផុត ជាពូដ៏ល្អ ជ្រោមជ្រែង លើកទឹកចិត្តក្មួយសព្វគ្រប់ ហេតុអ្វីមនុស្សល្អៗទៅជាបែបនេះ ទើបឆាតសោះអោយតែមានអ្នណាមុខដូចកូនក្មួយអីដឹងតែសរសើរ។ ពូល្អណាស់ សុំអោយជាតិក្រោយពូ មានសុខភាពល្អ អាយុ១០០ឆ្នាំណាពូ ខ្ញុំនឹងជួយមើលថែអុី និងប្អូនៗ អោយបានល្អបំផុត»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។